ចេញផ្សាយ ពី P M C TV
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ។ អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេង តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ និងអាចារិនី ផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងស្វែងយល់ពីតួនាទី ភារកិច្ច ក្បួនខ្នាត និងក្រមសីលធម៌របស់ខ្លួន កាត់បន្ថយការអនុវត្តពិធីកម្មកម្លាយ និងបង្កើនការយល់ដឹងរបស់អាចារ្យក្នុងការដឹកនាំពិធីឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាថែរក្សាតម្លៃសាសនា វប្បធម៌ និងប្រពៃណីខ្មែរ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៩ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា
#cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

