ចេញផ្សាយ ពី P M C TV
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលីរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប ។ រាជរដ្ឋាភិបាល ក្រសួងជំនាញ ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាប្រជាជនកម្ពុជា គឺបានចងចាំ និងដឹងគុណយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់វីរយុទ្ធជនយើង ដែលបានតស៊ូ លះបង់អាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយបានសរបញ្ជាក់ច្បាស់អំពីឆន្ទៈមនសិការស្នេហាជាតិយ៉ាងមុះមុតបំផុត។ ឈរលើស្មារតីនេះ លោកជំទាវបណ្ឌិត ក្នុងនាមតំណាងដោយផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តចុះដោយផ្ទាល់តាំងពីពិធីបុណ្យសពវីរយុទ្ធជនពលី ហើយក៏បានសាកសួរជាមួយសមាជិកក្រុមគ្រួសារ សាត់ញាតិវីរយុទ្ធជនពលី ដើម្បីស្វែងយល់អំពីតម្រូវការចាំបាច់ ដើម្បីខិតខំដោះស្រាយ និងស្តារជំហរគ្រួសារពេលដែលបាត់បង់សសរទ្រូងជាតិផង និងគ្រួសារផង។ ដោយមើលឃើញអំពីតម្រូវការចាំបាច់ ពិសេសជម្រកដ៏សមរម្យជូនដល់គ្រួសារវីរយុទ្ធជនពលី លោកជំទាវបណ្ឌិតបានបន្តពិនិត្យ និងសម្រេចឱ្យមានការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ ហើយបានបន្តប្រគល់ជូនជាបន្តបន្ទាប់។
ខេត្តសៀមរាប ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram
🌐 Tiktok 🌐 YouTube 🌐 Instagram 😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

