ក្រោមការយកចិត្តទុកដាក់​ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ​ ដេីម្បីរៀបចំសេវារថយន្ត

ចេញផ្សាយ ពី P M C TV
ក្រោមការយកចិត្តទុកដាក់​ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ​ ដេីម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុង​រយៈពេល​៦ថ្ងៃ​ ពីថ្ងៃទី​១២-១៧​ ខែមេសា​ ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន​ អាចយកទៅប្រេីប្រាស់ក្នុងគោលដៅផ្សេងៗ​ រួមទាំងការធ្វេីបុណ្យទានផងដែរ។ ជាលទ្ធផលមាន​ប្រជាពលរដ្ឋ​ចំនួន​១១៩.៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​​ បានកេីនឡេីន​ចំនួន​ ៣៣.៦៤១នាក់​ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។ សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *