(ខេត្តកំពង់ធំ) ពិធីដេញថ្លៃមូលនិធិនៅឃុំចើងដើងម៉ោង៩ ១០នាទី ក្រុមហ៊ុនមួយឈ្នោះទួន សុផល់បានប្រាប់អោយគណ:កម្មការកែតម្រូវឈ្មោះបានជោគជ័យ ដល់ម៉ោង៣ ១០នាទី ក្រុមហ៊ុនទួន សុផល់ ទៅដេញថ្លៃឃុំកំពង់ថ្ម គណ:កម្មការឃុំចាប់កំហុសបានដាក់អោយគ្មានសុពលភាព

ចេញផ្សាយ ពី P M C TV
(ខេត្តកំពង់ធំ) ពិធីដេញថ្លៃមូលនិធិនៅឃុំចើងដើងម៉ោង៩ ១០នាទី ក្រុមហ៊ុនមួយឈ្នោះទួន សុផល់បានប្រាប់អោយគណ:កម្មការកែតម្រូវឈ្មោះបានជោគជ័យ ដល់ម៉ោង៣ ១០នាទី ក្រុមហ៊ុនទួន សុផល់ ទៅដេញថ្លៃឃុំកំពង់ថ្ម គណ:កម្មការឃុំចាប់កំហុសបានដាក់អោយគ្មានសុពលភាព។ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៦ ចេញផ្សាយផ្សាយ ថ្លៃសុក្រទី១ខែ៥ឆ្នាំ២០២៦ នៅសាលាឃុំចើងដើងស្រុកបារាយណ៍ និងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបចំប្រកាសទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ពីធីនេះមានការអញ្ជើញចូលរូម មន្ត្រីបច្ចេកទេសខេត្ត អភិបាលរងស្រុក ប្រធានគណៈកម្មការលទ្ធកម្មឃុំ ស្មៀនឃុំ អ្នកទទួលផល់និងអ្នកទទួលការគ្រប់បណ្ដាខេត្ត ពេលវេលាទទួលសំណើរនៅឃុំចើងដើងម៉ោង៩.០០នាទី ពេលវេលាទទួលសំណើម៉ោង៩.១០នាទី ពេលវេលាទទួលសំណើម៉ោង៩.១០នាទី ពេលវេលាបើកសំណើ នៅឃុំចើងដើងលេខកូដឃុំ០៦០១០៥ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៣៣០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ២០៦,៩៣២,៧១៦ រៀលគត់ ការដាក់សំណើ ដេញថ្លៃទទួលបានសំណើរចំនួន១៣សំណើ កិច្ចបន្ទាប់គណ:កម្មការកត់ត្រានិង បើកសំណើ ក៏ឃើញ ស្រោមសំបុត្រទួលសំណើកត់ត្រា ឈ្មោះទួនសុផល់ក្រុមហ៊ុនម៉ៅ សារ៉េតខនត្រាក់សិន ក្រោយមកអ្នកទទួលការស្ទុះថាសរសេរច្រឡំ ក៏កែមកក្រុមហ៊ុន ទួន សុផលវិញ បានសំរេច (ញ៉ាម)។ នៅថ្ងៃដដែលរសៀលម៉ោង០៣ នៅសាលាឃុំកំពង់ថ្ម កិច្ចប្រជុំទទួលសំណើដេញថ្លៃគម្រោងមូលនិធិឃុំ មានលេខកូដឃុំ ០៦០៧០៣ គម្រោងកែលម្អផ្លូវក្រាលគ្រួសក្រហម ប្រវែង២០០០ម៉ែត្រទទឹង៥ម៉ែត្រ កម្រាស ០۔១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ២១១۔៦១៨۔៨៨៦រៀលគត់ ការដាក់សំណើដេញថ្លៃទទួលបាន ៩ សំណើ កិច្ចបន្ទាប់គណ:កម្មការបើកសំណើនិងកត់ត្រា ក៏ឃើញស្រោមសំបុត្រមួយមានឈ្នោះអ្នកទទួលការ ទួនសុផល់ ក្រុមហ៊ុនឈ្នោះ ម៉ៅ សារ៉េត ខណ:ពេលនោះ អ្នកទទួលការក៏ស្ទុះទៅឡើងទៅប្រាប់ថាគណ:កម្មការថាសរសេរច្រឡំ ហើយ គណ:កម្មការថា កត់ត្រាតាមប៊ីតក្រុមហ៊ុនរបស់លោកតែប៉ុណ្ណោះ ពេលនោះគណ:កម្មការមិនកែតម្រូវតាមអ្នកទទួលការនោះឡើយ គណ:កម្មការក៏យកប៊ីតចូលបន្ទប់ទៅផ្ទៀងផ្ទាត់រយ:ពេល២០នាទី ក្រោយមកចេញមកវិញ កម្មាការប្រកាសអោយក្រុមហ៊ុននោះគ្មានសុពលភាព ហើយគណ:កម្មការវិលទៅបន្ទុបសាជាថ្មីម្តងទៀត ប្រហែល០៥នាទី គណ:កម្មការ ចេញមកវិញសរសេរហ្វើតក្រហមលើផ្ទាំងសដាក់អោយ អ្នកទទួលការ ឈ្មោះ ទួន សុផល់ ក្រុមហ៊ុនម៉ៅ សារ៉េត គ្មានសុពលភាព គណ:កម្មការសរសេរបន្ទាប់លើផ្ទាំសដាក់អោយ អ្នកទទួលការវ៉ា ភីរម្យ ក្រុមហ៊ុន វ៉ា ភិរម្យ មានសុពលភាពទទួលយកបាន ចុះ៥២%តម្លៃទាបលេខ១ កិច្ចបន្ទាប់ គណ:កម្មការប្រកាសរំសាយ។ តើក្រុមហ៊ុននិងអ្នកទទួលការនេះម្តងដាក់ឈ្មោះក្រុមហ៊ុននេះ ម្តងដាក់ឈ្មោះក្រុមហ៊ុននោះ ច្រឡំឬបន្លំ ឬចេតនាឬ អចេតនា?? ឬមានបំណងអុកឡុក ក្នុងកម្មវិធី ដេញថ្លៃមូលនិធិឃុំ សង្កាត់?? បានជាមានកំហុសម្តងហើយម្តងទៀតដូច្នះ?? សូមឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យក្រុមហ៊ុនដែលកំពុងដើរដេញផ្លៃមូលនិធិឃុំសង្កាត់ ជាពិសេស អ្នកទទួលការឈ្មោះ ទួន សុផល់ ក្រុមហ៊ុន ម៉ៅ សារ៉េត ផងទាន! ជាពិសេសមន្ត្រីជំនាញ ថ្នាក់ជាតិ ជួយពិនិត្ស មើលនូវជ្រុងមួយរបស់ ក្រុមហ៊ុនដែលមាន ឈ្នោះអ្នកទទួលការ ដើរដេញថ្លៃគម្រោងផ្លូវមូលនិធិឃុំសង្កាត់ផងទាន!! បើមានមានអ្វីប្លែកឬអំពីការលើកឡើងរបស់គណ:កម្មការឃុំយ៉ាងណា សារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមការលើកឡើងរបស់គណ:កម្មការ លេខក្រោយៗទៀត ។លេខទូរស័ព្វស្នាក់ការការផ្សាយ០១២៥៤៣២០៣ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *