ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដើម្បីមិត្តភាព និងសប្បុរសធម៌។រសៀលថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុនសែនខ្លាកូន ព្រឹត្តិការណ៍ប្រកួត ស ស យ ក ខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ ក្រុមបាល់ទាត់តារាកម្ពុជា ( CPSS) ប្រចាំឆ្នាំ២០២៦ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំង លោក អភិបាលរងខេត្ត ប្រធានមន្ទីរ អនុប្រធាន កងរាជអវុធហត្ថខេត្ត លោកស្រី សមាជិក សមាជិកា ក្រុមកីឡាករ ទស្សនិកជន យុវជន និយុវនារី ស្នេហាកីឡាយ៉ាងច្រើនកុះករ ក្រោមប្រធានបទ (កម្លាំងសាមគ្គី ដើម្បីជួរមុខ) កីឡារស់ក្នុងសន្តិភាព អង្គពិធីទាំងមូល ក្នុងឪកាសនេះលោក កែ សួនសុភាព ប្រធាន ស۔ស យ ក ខេត្តបន្ទាយមានជ័យ មានប្រសាសន៍សំណេះសំណាលដ៏មានអត្ថន័យ ពិធីបន្ទាប់ប្រគល់ប័ណ្ណសរសើរ និងថតរូបទុកជាអនុស្សាវរីយ៍រួមគ្នា (កីឡារស់ក្នុងសន្តិភាព) អរគុណសន្តិភាព។ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

