ចេញផ្សាយ ពី P M C TV
(ខេត្តសៀមរាប) ពិធីដេញថ្លៃមូលនិធិ របស់ឃុំពោធិ៍ទ្រាយ ធ្វើនៅសាលាស្រុកពួក គោរពតាមពេលវេលាត្រឹមត្រូវ ។ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលាស្រុកពួក ខេត្តសៀមរាប បានរៀបចំប្រកាសទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំ ពោធិ៍ទ្រាយ ឆ្នាំ២០២៦ ពីធីនេះមានការអញ្ជើញចូលរូម មន្ត្រីបច្ចេកទេសខេត្ត ប្រធានគណៈកម្មការលទ្ធកម្មឃុំ ស្មៀនឃុំ អ្នកទទួលការគ្រប់បណ្ដាខេត្ត ពេលវេលាទទួលសំណើរ ម៉ោង៩.០០នាទី ពេលវេលាទទួលសំណើម៉ោង៩.១០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង៩.១០នាទី សំណើ នៅឃុំ ពោធិ៍ទ្រាយ លេខកូដឃុំ១៧០៧០៩ ។ គម្រោងសាងសង់ផ្លូវបង្ហៀរទឹកមានលូចំនួនមួយកន្លែងប្រវែង ៧៥ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស ០,១៥ម៉ែត្រមានលូបេតុងចំនួន៦ជួរ សរុប៣០កង់ តម្លៃប៉ាន់ស្មាន ២១០,០៥៤,៨០០ រៀលគត់ ការដាក់សំណើ ដេញថ្លៃទទួលបានសំណើចំនួន៣សំណើ កិច្ចបន្ទាប់គណ:កម្មការបើកសំណើកត់ត្រានិង បើកសំណើ កត់ត្រាអ្នកដេញថ្លៃឈ្មោះ ហ៊ត់ ហៀង ក្រុមហ៊ុន អេច អេច អ ធីអិល តម្លៃដាក់ដេញ ២០៨,៨០០,០០០រៀលគត់តម្លៃទាបទី១ទទួលយកបាន។ គណ:កម្មការទទួលយកក្រុមហ៊ុនដែលឈ្នះដើម្បីអភិវឌ្ឍន៍រីកចំរើនក្នុងឃុំរបស់គាត់ ក្រោយមក លទ្ថកម្មខេត្តនិងលទ្ថលទ្ធកម្មឃុំ អោយអ្នកសារព័ត៌មានពីររូប មានមតិចូលរួម អ្នកសារព័ត៌មានទាំងពីររូបនោះមានមតិថាធ្វើតាមម៉ោងពេលវេលានិងសុក្រិត ពិធីនេះបើមានការផ្សព្វផ្សាយថាពិធីដេញថ្លៃថាយ៉ាងណា ធ្វើអោយការអាក់ខាន ក្នុងការសាងសង់ ផ្លូវបង្ហៀរទឹកនៅឃុំនោះ សូមឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជួយជំរុញក្នុងការ អភិវឌ្ឍន៍ និងការសាងសង់ គម្រោងមូលនិធិនៅឃុំនោះផងទាន!ជាពិសេសមន្ត្រី ថ្នាក់ជាតិជួយ ពន្លឿនការអភិវឌ្ឍន៍ផងទាន ព្រោះ គណៈកម្មការឃុំ ក្លាចក្រែងមានការរយើតយ៉ាវក្នុងការសាងសង់ ព្រោះរដូវវស្សារឈានចូលមកដល់ហើយ។បើមានមានអ្វីប្លែកឬការលើកឡើងរបស់គណ:កម្មការឃុំយ៉ាងណា សារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមការលើកឡើងរបស់គណ:កម្មការ លេខក្រោយៗទៀត ។លេខទូរស័ព្វស្នាក់ការការផ្សាយ០១២៥៤៣២០៣ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

