(ខេត្តបន្ទាយមានជ័យ)ឯកឧត្តមអ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តជាណ:ធិបតី ក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ភោធឆ្លង សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី នៅក្នុងវត្តធម្មសាមគ្គីពង្រ

ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)ឯកឧត្តមអ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តជាណ:ធិបតី ក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ភោធឆ្លង សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី នៅក្នុងវត្តធម្មសាមគ្គីពង្រ។ ថ្ងៃអាទិត្យ ៨កើត ខែជេស្ន ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦ ព្រះគ្រូចៅអធិការវត្តធម្មសាមគ្គីពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបុណ្យ ពុទ្ធាភិសេក សម្ភោធឆ្លង សមិទ្ធផលនានានិងស្រោច ស្រពសុគន្ធវារី ពិធីនេះមានការនិមន្ធនិងអញ្ជើញចូលរួម ព្រះមេគណខេត្ត ព្រះបាឡាត់គណខេត្ត ព្រះវិន័យធរគណខេត្ត ព្រះគ្រូអនុគណក្រុង ព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការ ព្រះតេជគុណ ព្រះថេរានុរត្ថរ:គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សមាជិកក្រុមព្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព នានាជំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុង កងកម្លាំង ប្រដាប់អាវុធ ចៅចង្កាត់ អាជ្ញាធរមូលដ្ឋាន និងលោកអាចារ្យ គណ:កម្មការ តាជី ដូនជី បងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ យ៉ាងច្រើន កុះករ ពិនេះមានការរាប់បាត ព្រះសង្ឃចំនួន១០០អង្គ។ អត្ថបទដោយមាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *