(ខេត្តបន្ទាយមានជ័យ)ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់អោយប្រីប្រាស់អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ជប់វារី

ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់អោយប្រីប្រាស់អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ជប់វារី ។ រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុក ភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក ហឿន វីរ: អភិបាលនៃគណ:អភិបាលស្រុក ព្រះនេត្រព្រះនិងរដ្ឋបាលស្រុក បានរៀបចំពិធីសម្ភោធអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត្ត០១ខ្នង ជាអំណោយ ដ៏ថ្លៃថ្លារបស់អង្គការកុមារឥតព្រំដែនអន្តរជាតិ(KnK International) ពិធីនេះមានការអញ្ជើញចូលរួមលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំនិងជាប្រធានគ្រប់គ្រង នាយកដ្ឋានអប់រំក្រៅប្រពន្ធនិងបរិយាបន្ន ឯកឧត្តម លោកលោកស្រី លោកអនុប្រធានមន្ទីរជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក នាយករដ្ឋបាល កងកម្លាំងទាំងបី តំណាងអង្គភាពដៃគូ លោក មេឃុំ ក្រុមប្រឹក្សាឃុំ នាយកសាលា នាយករដ្ឋបាល មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្យ និងប្រជាពលរដ្ឋក្នុងភូមិយ៉ាងច្រើនកុះករ ។ក្នុងឱកាសនោះឯកឧត្តមអ៊ុំរាត្រី មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើនូវអនុសាសន៍ដ៏មានអត្តន័យជូនអង្គពិធីទាំងមូលដោយភាពស្និទ្ធស្នាលដោយក្តីគោរពស្រលាញ់។ អត្ថបទ មាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *