(ខេត្តស្ទឹងត្រែង)កិច្ចប្រជុំដេញថ្លៃមូលនិធិឃុំ ចំការលើ លោកសំ ភី ជាមេឃុំសប្បាយចិត្តដោយបានក្រុមហ៊ុនចំនួន៥ដាក់សំណើរ មានក្រុមហ៊ុនមួយដាក់តម្លៃទាបទី១(តើក្រុមហ៊ុនធ្វើផ្លូវមានគុណភាពដែរឬទេ?

ចេញផ្សាយ ពី P M C TV
(ខេត្តស្ទឹងត្រែង)កិច្ចប្រជុំដេញថ្លៃមូលនិធិឃុំ ចំការលើ លោកសំ ភី ជាមេឃុំសប្បាយចិត្តដោយបានក្រុមហ៊ុនចំនួន៥ដាក់សំណើរ មានក្រុមហ៊ុនមួយដាក់តម្លៃទាបទី១(តើក្រុមហ៊ុនធ្វើផ្លូវមានគុណភាពដែរឬទេ? ។ នៅរសៀលថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៦ រដ្ឋបាលឃុំចំការលើ បានរៀបចំទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ពិធីនេះមានការអញ្ជើញចូលរួម អភិបាលរងស្រុក ថាឡាបបរិវ៉ាត់ ទីចាត់ការផែនការ វិនិយោគខេត្ត មេឃុំចំការលើ មន្ត្រីគាំទ្រស្រុក មន្ត្រីគាំទ្រមូលដ្ឋាន សមាជិកសមាជិកាក្រុមប្រឹក្សាស្មៀន ជំនួយការស្មៀននិងមេភូមិ អ្នកទទួលផល អ្នកទទួលការមកពីបណ្តាខេត្ត សាលាឃុំចំការលើ បានរៀបចំប្រកាសទទួលសំណើរដេញថ្លៃមូលនិធិឃុំ មួយគម្រោងសាងសង់ផ្លូវ បេតុងអាមេ ប្រវែង០.២៩៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ លូកាត់ផ្លូវចំនួន៣កន្លែង ស្លាកសញ្ញាគម្រោង១កន្លែង ការថែទាំរយៈពេល ៦ខែតម្លៃប៉ាន់ស្មាន២៥៨۔០៤២۔៤០០ រៀលគត់ ពិធីនេះបានដំណើរការ ពេលវេលា ទទួលសំណើរ ម៉ោង២۔១០នាទី ឈប់ទទួលសំណើរម៉ោង ២۔១០នាទី ពេលវេលាបើកសំណើរម៉ោង២۔១៥នាទីនិងប្រកាសសំណើ លទ្ធផលឈ្នះទៅលើឈ្មោះ ប្រាក់ ភ័ក្ត្រា ក្រុមហ៊ុនឈ្មោះ យន់ ស៊ីយ៉េងសំណង់ ក្នុងតម្លៃ១៦៧,០០០,០០០រៀលគត់តម្លៃទាបទី១ (ក្រុមហ៊ុនដែលឈ្នះដាក់តម្លៃទាបដូច្នះតើធ្វើផ្លូវមានគុណភាពដែរឬទេ.?? ពិធីបញ្ចប់ក៏មិនឃើញអ្នកទទួលការ ដែលដេញថ្លៃឈ្នះ បង្ហាញមុខឬប្តេជ្ញាចឹត្ត ថតរូបទុកជាអនុស្សាវរីយ៍ឡើយ ហើយសកម្មភាពមិនប្រក្រតី ក្នុងនាទី ទទួលនៅលើសាលាឃុំ តើអ្នកណាទទួលខុសត្រូវ?? សូមមន្ត្រីថ្នាក់ជាតិ ឈ្វេងយល់ ពិធីដេញផ្លៃគម្រោងមូលនិធិនៅឃុំ ដែលរៀបរាប់ខាងលើ ផងទាន!។ ជាពិសេស ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណ:អភិបាលខេត្តស្ទឹង ត្រែង សូមចាត់កូនចៅល្អៗពិនិត្យ ការដេញផ្លៃនិងការសាងសង់ផ្លូវគម្រោងមូលនិធិឃុំ ចំការលើនៅក្នុងខេត្តរបស់អភិបាលផងទៀន! ជាពិសេសលោកមេឃុំ ចំការលើ ពិនិត្យ ក្នុងការសាងសង់ផ្លូវអោយមានគុណភាពជូនពលរដ្ឋប្រើប្រាស់បានយូរអង្វែងផង! បើប្រជាពលរដ្ឋរស់នៅសង្ខាងផ្លូវនិងអ្នកប្រីប្រាស់ផ្លូវមានការរិះគន់ឬយ៉ាងណា សារព័ត៌មានយើងខ្ញុំផ្សាយដូចពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវលើកឡើង លេខក្រោយៗទៀត ។ លេខទូរសព្ទស្នាក់ការការផ្សាយ០១២៥៤៣២០៣ 🌐 ផេកមើលច្រើនទៀត📱P rum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *