អាចមានការបកស្រាយខុសឬយល់តែ ធ្វើមិនយល់ឬជាការបំពានឬជាអំពើ ពុករលួយឬជាប្រមាថជាតិសាសន៍ឯង

ចេញផ្សាយ ពី P M C TV
អាចមានការបកស្រាយខុសឬយល់តែ ធ្វើមិនយល់ឬជាការបំពានឬជាអំពើ ពុករលួយឬជាប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញ ទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅ ទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជា អ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវ អាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។ ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិន អាចបិទព្រំដែនគោកហើយទំនិញចូល បាននោះឡើយនិងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ ព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយ ទាំងសាមីខ្លួនទាំងជាតិសាសន៍៕
Connect with Samdech Hun Sen : 🗳Facebook ✈️Telegram📱TikTok📱Twitter 🎞YouTube 📷Instagram 🖥Website 🌐ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *