(ខេត្តកំពង់ធំ) ក្រដាសផ្ទាំងស មួយសន្លឹកនេះ ធ្វើឱ្យអ្នកចូលរួមដេញថ្លៃនិងអ្នកបានផល ឆ្ងល់យ៉ាងខ្លាំង ចុះមកដាក់សំណើរដេញថ្លៃគម្រោង មានតែបីក្រុមហ៊ុន ឈ្នះដោយជោគជ័យ មានអ្នកចូលរួមខ្លះលើកឡើងថា ប្រហែលជាបងប្អូនភ្លោះហើយ??

ចេញផ្សាយ ពី P M C TV
(ខេត្តកំពង់ធំ) ក្រដាសផ្ទាំងស មួយសន្លឹកនេះ ធ្វើឱ្យអ្នកចូលរួមដេញថ្លៃនិងអ្នកបានផល ឆ្ងល់យ៉ាងខ្លាំង ចុះមកដាក់សំណើរដេញថ្លៃគម្រោង មានតែបីក្រុមហ៊ុន ឈ្នះដោយជោគជ័យ មានអ្នកចូលរួមខ្លះលើកឡើងថា ប្រហែលជាបងប្អូនភ្លោះហើយ?? ។ចេញផ្សាយថ្ងៃទី២៦۔០៦۔២០២៦۔នាថ្ងៃព្រហស្បតិ៍១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៦ នៅសាលាឃុំស្វាយភ្លើងមានលេខកូដ ០៦០៩០៧ ស្រុកតាំងគោក ខេត្តកំពង់ធំ រៀបចំទទួលសំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង២៧០ម៉ែត្រ ទទឹង៥ម៉ែត្រ តម្លៃប៉ាន់ស្មាន១៦៣,៣៧១,៨៩៤រៀលគត់។ ពិធីនេះមានការអញ្ជើញចូលរួមគណ:អធិបតី គណ:កម្មការឃុំ អ្នកទទួលផលនិងអ្នកទទួលការមកពីបណ្តាខេត្ត។ ម៉ោងទទួលសំណើរ៩۔០០នាទីព្រឹកនិងម៉ោងឈប់ទទួលសំណើរ៩,១០នាទីម៉ោងបើកសំណើរ៩,១០នាទី ។ខណ:នោះ មានអ្នកទទួលការ បានមកដាក់សំណើរមានតែបីក្រុមហ៊ុនប៉ុណ្ណោះ ១۔អ្នកដេញថ្លៃឈ្មោះ ហួ សៀកឡាង ឈ្មោះក្រុមហ៊ុន ហួ សៀកឡាង តម្លៃដាក់ដេញ ១៥៩ ៣០០ ០០០រៀលគត់ ២۔អ្នកដេញថ្លៃឈ្មោះ ហង់ហៀម ឈ្មោះក្រុមហ៊ុនហង់ ហៀម តម្លៃដាក់ដេញថ្លៃ ១៦២ ៨១០ ០០០រៀលគត់ ៣۔អ្នកដេញថ្លៃឈ្មោះអុឹង ចាន់ឡា ឈ្មោះក្រុមហ៊ុនអុឹង ចាន់ឡា តម្លៃដាក់ដេញ១៦២ ០០០ ០០០រៀលគត់ ការដេញថ្លៃឈ្នះបានទៅក្រុមហ៊ុនឈ្មោះហួ សៀកឡាង ដាក់តម្លៃដាក់ដេញ១៥៩,៣០០,០០០រៀលគត់តម្លៃទាបទី១ទទួលយកបាន។ក្រុមហ៊ុនដែលរៀបរាប់ខាងលើមានបីក្រុមហ៊ុន មានក្រុមហ៊ុនចូលមួយចំនួនងើយឆ្ងល់ថា មានក្រុមហ៊ុនជាច្រើនបានចូលរួមដាក់ដេញថ្លៃដូចជាត្រូវថ្នាំសន្តំក្រុមដែលដាក់ដេញថ្លៃឈ្នះខាងលើ នេះជាការរៀបរាប់ក្រុមហ៊ុនដែលបានចូលរួមសុំមិនបញ្ចេញឈ្មោះ។បន្តការរៀបរាប់របស់អ្នកចូលរួមក្រុមហ៊ុនទាំងបីនេះ មានពីរក្រុមហ៊ុនត្រូវជាសាច់ញៀតបង្កើត តើមន្ត្រីជំនាញខេត្តកំពង់ធំគិតគូរយ៉ាងណា? អំពីក្រុមហ៊ុនរៀបរាប់ខាងលើ បើមានការរិះគន់អំពីក្រុមហ៊ុនចូលរួមពិធី សារព័ត៌មានយើងខ្ញុំផ្សាយលេខក្រោយៗទៀត។ សូមឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាពង្រឹងច្បាប់ក្នុងការដេញថ្លៃគម្រោងមូលនិធិ ឃុំសង្កាត់ ក្នុងខេត្តរបស់លោកអភិបាលផងទៅទាន!! ព្រោះក្រុមហ៊ុនខ្លះធ្វើអោយរាំងស្ទះក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់លោកអភិបាល ជាពិសេសមន្ត្រីថ្នាក់ជាតិឈ្វេងយល់និងសូមមេត្តាចាត់មន្ត្រីល្អៗមកពិនិត្យការដេញថ្លៃរបស់ក្រុមហ៊ុនរៀបរាប់ខាងលើផងទាន! ពេលដេញថ្លៃឃុំសង្កាត់ក្នុងខេត្តកំពង់ធំបើមានអ្វីប្លែកពីការដេញថ្លៃរបស់ក្រុមហ៊ុនមួយចំនួន សារព័ត៌មានយើងខ្ញុំសូមផ្សាយលេខក្រោយៗទៀត ។ លេខទូរស័ព្វស្នាក់ការការផ្សាយ ០១២៥៤៣២០៣ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *