ចេញផ្សាយ ពី P M C TV
ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀតដែលអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថតនៅថ្ងៃ១៥មីនា១៩៩០នៅខេត្ត បាត់ដំបងដើម្បីពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបងទប់ទល់ជាមួយការវាយលុករបស់ខ្មែរក្រហម។ បងប៊ូ ថងប្រធានអគ្គស្នងការនយោបាយកងទ័ពនាពេលនោះជាnអ្នកអមដំណើរ។ សម្រាប់ខ្ញុំគិតថារូបថតនេះនៅខេត្ត រតនគិរីវិញដែលកាលឆ្នាំ១៩៩០ខ្ញុំ ទៅពិនិត្យការសាងសង់វារីអគ្គិសនី អូជុំដែលអមដំណើរដោយបងប៊ូ ថង ដែលពេលនោះជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍ ភូមិភាគឦសាន។ មានមូលហេតុ៣ដែលខ្ញុំសំអាង ១.គ្រប់រូបភាពដែលខ្ញុំចុះទៅទិសសមរភូមិតែងប្រើឯកសណ្ឋានយោធានិងមានកាំភ្លើងក្រវាត់នៅចង្កេះ។ ២.បងប៊ូ ថងចេញពីរដ្ឋមន្ត្រីការពារជាតិឆ្នាំ១៩៨៨ជំនួសដោយសម្តេចពិជ័យ សេនាទៀ បាញ់និងចេញពីប្រធាន អគ្គស្នងការនយោបាយឆ្នាំ១៩៨៩ ជំនួសដោយឯកឧត្តមឯល វ៉ាន់សារ៉ាត។ ម្យ៉ាងទៀតបងប៊ូ ថងមិនដែលអមដំណើរខ្ញុំទៅគៀកសមរភូមិទេ។៣.សម្លៀកបំពាក់ខ្ញុំក្តី បងប៊ូ ថង ក្តី និងអ្នក រួមដំណើរគឺជាប្រភេទសម្លៀកបំពាក់ ចុះសួរសុខទុក្ខប្រជាជនឬពិនិត្យការដ្ឋានសាងសង់។ម្យ៉ាងទៀតរូបភាព ខាងក្រោយមានទំនប់និងដើមឫស្សី ដែលពេលនោះខ្ញុំបានដាក់ឈ្មោះ ទីនោះថា(ទំនប់អូជុំស្នេហ៍)។ពេលនោះ ភរិយាខ្ញុំនិងភរិយាបងប៊ូ ថងធ្វើដំណើរ ជាមួយគ្នា។ សូមបញ្ជាក់ថាពេលនោះខ្ញុំធ្វើដំណើរ ៣ខេត្តគឺមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ជាពេលវេលាដ៏លំបាកគ្មានផ្លូវគ្មានភ្លើងគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ។មកពីចរចាសន្តិភាពនៅក្រៅប្រទេសឆ្លៀតចុះទៅតាមខេត្តពិនិត្យសមរភូមិយោធានិងការអភិវឌ្ឍ។ ដើម្បីកាន់តែច្បាស់សូមបងប្អូនដែលដឹងរូបថតនេះជួយប្រាប់ផងពិសេស អ្នកខេត្តរតនគិរីនិងបាត់ដំបង។ ខ្ញុំសូមបង្ហាញរូបភាពក្នុងឯកសណ្ឋាន យោធា២សន្លឹកក្នុងឆ្នាំ១៩៩០ដើម្បីធ្វើការប្រៀបធៀប។ Connect with Samdech Hun Sen :
🗳Facebook ✈️Telegram📱TikTok 🫥 CoolApp📱Twitter 🎞YouTube 📷Instagram 🖥Website 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ

