ចេញផ្សាយ ពី P M C TV
(រាជធានីភ្នំពេញ)ឯកឧត្តមបណ្ឌិតជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតប្រធានគណ:បក្សថ្នាក់កណ្តាលអញ្ជើញជាអធិបតីភាព ក្នងវេទិកាពិភាក្សាសមាជិកយុវជនគណបក្សថ្នាក់កណ្ដាលរាជធានីភ្នំពេញ។ រសៀលថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៥នៅមន្ទីបក្សរាជធានីភ្នំពេញបានរៀបចំ វេទិកាពិភាក្សា យុវជនគណបក្សថ្នាក់កណ្ដាល វេទិកាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមលោកលី គង់ អនុប្រធានសាខាបរិបូណ៍ ជាពិសេសពីសំណាក់ ឯកឧត្តម ហួត ហៃ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា តាម បណ្តាក្រសួង ស្ថាប័ន ចំនួន ១៥ សរុបប្រមាណ ជិត៦០០ រូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតជ្រុន ថេរ៉ាវ៉ាតប្រធាន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជម្រាបជូនដល់អង្គពិធីទាំងមូល។ ឯកឧត្តមបណ្ឌិតប្រធាន បានគូសបញ្ជាក់ថា វេទិកាពិភាក្សានាថ្ងៃនេះ គឺជារបបរៀនសូត្រ សម្រាប់ចែករំលែកចំណេះដឹង ចែករំលែកព័ត៌មានទៅវិញទៅមក ជាពិសេសគោលនយោបាយ និងការខិតខំរបស់គណបក្ស និងរដ្ឋាភិបាល ជូនទៅយុវជនរបស់យើង ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រធាន បានលើកឡើងថា «វិន័យគឺជាការកំណត់នៃជ័យជម្នះ ហើយភាពជោគជ័យរបស់យុវជន គឺជាភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល» និងបានសង្កត់ធ្ងន់ថា យុវជនគណបក្សគឺជាកោសិកា និងជាកែវភ្នែកយុត្តិធម៌របស់គណបក្ស ក្នុងការចូលរួមការពារប្រទេសជាតិយើងទាំងអស់គ្នា និងបានបំផុសឱ្យមានការលើកជាមតិយោបល់ឱ្យបានផុលផុស ក្នុងស្មារតីរិះគុណដើម្បីស្ថាបនា និងប្រកបដោយសីលធម៌ស័ក្តិសមជាធនធានប្រកបដោយសក្តានុពលរបស់គណបក្ស និងជាអ្នកដឹកនាំនាពេលអនាគត។ អង្គវេទិកាបានពិភាក្សាយ៉ាងផុលផុស ដោយផ្តោតសំខាន់ពាក់ព័ន្ធទៅនឹងតួនាទី និងការចូលរួមរបស់យុវជនគណបក្សក្នុងការពង្រឹងជំនឿទុកចិត្តលើការដឹកនាំរបស់គណបក្ស និងការពង្រឹងសតិអារម្មណ៍របស់មន្រ្តីនៅតាមក្រសួង ស្ថាប័ន, បញ្ហាប្រឈមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន, ការផ្សព្វផ្សាយជំនាញ (TVET) និងការស្វែងរកការងារធ្វើនៅតាមសហគមន៍, ការងារចុះបញ្ជីដីធ្លី និងការផ្ទេរទ្រព្យសម្បត្តិប្រជាពលរដ្ឋ, ច្បាប់កាតព្វកិច្ចយោធា, យន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ, អត្រានុកូលដ្ឋាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, ការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនិងអុជអាលពីជម្លោះព្រំដែនពីសំណាក់ក្រុមជ្រុលនិយម និងពួកឈ្លានពានថៃ។ មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្តល់នូវអនុសាសន៍ចំនួន៩ចំនុច រួមមាន៖ ១.ស្នើសុំប្រធានយុវជនក្រសួង ស្ថាប័ន សហការជាមួយគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីរៀបចំនូវផែនការសកម្មភាពរួមសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ ២.ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័ននៅគ្រប់បណ្តាថ្នាក់ ត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ និងធ្វើការបំពាក់បំប៉ននូវគោលជំហរ ទស្សនៈនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបានប្រៀបខ្លាំង និងប្រៀបឈ្នះ របស់គណបក្សនៅគ្រប់កាលៈទេសៈនៃការបោះឆ្នោតទាំងអស់។ ៣.ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជននិងមហាជន ឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការការពារបូរណភាពទឹកដី។ ៤.ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ដើម្បីការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ៥.ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមក្នុងការបំផុសការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ការពហិការការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនថែមទៀត។ ៦.ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវបន្តបំផុសស្មារតី យុវជននិង ប្រជាជន ឱ្យបន្តគាំទ្រដល់រីរកងទ័ពជួរមុខ និងបន្តជួយដល់គ្រួសារពលី និងពិការដែលបង្កដោយសង្រ្គាមកន្លងមកនេះ។ ៧.ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមបង្កើនការផ្សព្វផ្សាយសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងសមិទ្ធផលរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាតាមដែលអាចធ្វើទៅបាន។៨.ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវរួបរួមគ្នា ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់ អុជអាល លៀបព័ណ៍ និងមួលបង្កាច់មក លើគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឲ្យបានផុលផុសបានទាន់ពេលវេលា និងមុតស្រួចបន្ថែមទៀត។ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV Online📳កាសែត ព្រហ្មមានជ័យ

