កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨សហវ សរណអហក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ

ចេញផ្សាយ ពី P M C TV
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨សហវ សរណអហក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ។ ថ្ងៃស្រុក ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨សហវ សរណ អហក នៅសាលប្រជុំ (ក) នៃសាលាខេត្ត ពិធីដ៏សារ:សំខាន់នេះមានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត,អភិបាលក្រុង ស្រុកទាំង៩,ប្រធានការិយាល័យ មេឃុំ ចៅសង្កាត់ទាំ ង៦៧ និងមន្ត្រីជំនាញពាក់ព័ន្ធទូទាំងខេត្ត ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តនិងមន្ត្រីជំនាញ ជាពិសេស លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានសង្កត់ធ្ងន់ លើចំណុច គន្លឹះមួយចំនួន រួមមានការយល់ដឹងពីលិខិតបទដ្ឋានគតិយុត្ត ផ្សព្វផ្សាយនិងពង្រឹងការយល់ដឹងអោយកាន់តែច្បាស់លាស់ដល់គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អំពីខ្លឹមសារសារាចរណែនាំលេខ០០៨របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តម្លាភាពនិងគណនេយ្យភាព ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ការរៀបចំផែនការថវិកានិងការអនុវត្តនីតិវិធីលទ្ធកម្មសាធារណ:អោយមានតម្លាភាព គណនេយ្យភាពនិងប្រសិទ្ធភាព ជំរុញអោយមន្ត្រីអនុវត្តការងារផ្ទាល់ ត្រូវយកចឹត្តទុកដាក់ស្វែងយល់ ដើម្បីចៀសវាងកំហុសឆ្គងបច្ចេកទេសក្នងនីតិវិធីហិរញ្ញវត្ថុ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តផ្តល់អនុសាសន៍ណែនាំ រាល់បណ្តាមន្ទីរ អង្គភាពជុំវិញខេត្តនិងរដ្ឋបាលក្រុង ស្រុកទាំ៩ ឃុំ សង្កាត់ទាំង៦៧ ទាំងអស់ ត្រូវតែសហការគ្នាអោយជិតស្និទ្ធ និងយកចិត្តទុកដាក់ខ្ពស់ក្នងការអនុវត្តតាមសារាចរណែនាំនេះ ដលម្បីធានាបាននូវការប្រើប្រាសកញ្ចប់ថវិការរដ្ឋចំគោលដៅ ប្រកបដោយសន្សំសំចៃបិងផ្តល់ផលប្រយោជន៍ជាអតិបរមាជូនដល់ពលរដ្ឋនិងការអភិវឌ្ឍខេត្តទាំងមូល កិច្ចបញ្ចប់មានសំណួរចម្លើយចំណុចចម្ងល់ខ្លះសារាចរណែនាំនោះផងដែរ។ 🌐 ផេកមើលច្រើនទៀត📱 Prum Meanchey TV Online📱កាសែត ព្រហ្មមានជ័យ អត្ថបទ ដោយលោកលី គង់ និង មាស ចន្នី

Leave a Reply

Your email address will not be published. Required fields are marked *