គម្រោងមូលនិធិឆ្នាំ២០២៦ មានក្រុមហ៊ុន និងអ្នកទទួលការមកពីបណ្តាខេត្តមួយចំនួន បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា ដំណើរការអនុវត្តគម្រោងមួយចំនួននៅខេត្តឧត្តរមានជ័យ ហាក់មានភាពមិនប្រក្រតី ដែលធ្វើឱ្យពួកគាត់មានការងឿងឆ្ងល់

ចេញផ្សាយ ពី P M C TV
គម្រោងមូលនិធិឆ្នាំ២០២៦ មានក្រុមហ៊ុន និងអ្នកទទួលការមកពីបណ្តាខេត្តមួយចំនួន បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា ដំណើរការអនុវត្តគម្រោងមួយចំនួននៅខេត្តឧត្តរមានជ័យ ហាក់មានភាពមិនប្រក្រតី ដែលធ្វើឱ្យពួកគាត់មានការងឿងឆ្ងល់។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ប្រភពព័ត៌មានពីអ្នកទទួលការបានអះអាងថា នៅឃុំគោកមន ខេត្តឧត្តរមានជ័យ មានការបើកការដ្ឋានសាងសង់ផ្លូវមួយ ខណៈពួកគាត់មិនបានឃើញមានការប្រកាស ឬផ្សព្វផ្សាយដេញថ្លៃជាសាធារណៈសម្រាប់គម្រោងនេះឡើយ។ ប្រភពដដែលបានចោទជាសំណួរថា តើការសាងសង់ផ្លូវនេះជាគម្រោងមូលនិធិឆ្នាំ២០២៦ដែរឬទេ? ប្រសិនបើជាគម្រោងមូលនិធិឆ្នាំ២០២៦ តើហេតុអ្វីបានជាមិនមានការប្រកាសដេញថ្លៃជាសាធារណៈស្របតាមនីតិវិធី? ពួកគាត់ក៏បានសួរបន្ថែមថា តើការអនុវត្តគម្រោងដោយគ្មានការផ្សព្វផ្សាយដេញថ្លៃជាសាធារណៈនោះ ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីដែលច្បាប់កំណត់ដែរឬទេ។ បញ្ហានេះបានធ្វើឱ្យអ្នកទទួលការមួយចំនួនមកពីបណ្តាខេត្តមានការសង្ស័យ និងស្នើសុំឱ្យសារព័ត៌មានផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីឱ្យអាជ្ញាធរខេត្ត ជាពិសេសឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:ខេត្តឧត្តរមានជ័យ បានជ្រាប និងពិនិត្យស្រាវជ្រាវបន្ថែម ។ ជុំវិញករណីនេះ អ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅមន្ត្រីជំនាញពាក់ព័ន្ធ និងគណៈកម្មការឃុំ ដើម្បីសុំការបំភ្លឺ និងការបញ្ជាក់អំពីព័ត៌មានខាងលើ។ទោះជាយ៉ាងណា គិតត្រឹមពេលចេញផ្សាយនេះ មិនទាន់ទទួលបានការឆ្លើយតប ឬការបំភ្លឺពីភាគីពាក់ព័ន្ធនៅឡើយទេ។ អត្ថបទនេះផ្អែកលើការលើកឡើងរបស់ប្រភពព័ត៌មាន។ សារព័ត៌មានស្វាគមន៍ការបកស្រាយ ឬការបំភ្លឺពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីធានាតុល្យភាព និងភាពត្រឹមត្រូវនៃព័ត៌មាន។ (ក្រុមហ៊ុនដែលចុះអនុវត្តសាងសង់ផ្លូវ ឈ្មោះ វង្ស ខនស្ត្រាក់សិន អ្នកដេញថ្លៃ ឈ្មោះលាវ អុិមុី) 🌐 ផេកមើលច្រើនទៀត📱PrumMeanchey TV Online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *