លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូល

ចេញផ្សាយ ពី P M C TV
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពស់ខ្ពស់បំផុតពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ព្រះរាជទ្រព្យផ្ទាល់ដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺបានមកពីការសន្សែសន្សំអស់រយៈពេលជាង ៤០ឆ្នាំ កន្លងមក ដោយចាប់តាំងពី ព្រះអង្គបានបំពេញព្រះរាជតួនាទីដ៏ថ្លៃថ្លាជាគ្រូបង្ហាត់សិល្បៈ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង និងអំឡុងពេល ព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជ្យសម្បត្តិជាព្រះមហាក្សត្រ រហូតដល់បច្ចុប្បន្ន។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online 📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *