ចេញផ្សាយ ពី P M C TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” ។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រកាសកំណត់យកថ្ងៃទី ២៧ មិថុនា ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបើកចំហរវាង រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ជាពិសេសផ្នែកសហគ្រាសធុនមីក្រូ តូច…
អបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ
ចេញផ្សាយ ពី P M C TV អបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ » ។ ការប្រារព្ធទិវាជាតិលើកទី៣ នេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ និងបន្តជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់នៃសេដ្ឋកិច្ច…
(ខេត្តកំពង់ធំ) ក្រដាសផ្ទាំងស មួយសន្លឹកនេះ ធ្វើឱ្យអ្នកចូលរួមដេញថ្លៃនិងអ្នកបានផល ឆ្ងល់យ៉ាងខ្លាំង ចុះមកដាក់សំណើរដេញថ្លៃគម្រោង មានតែបីក្រុមហ៊ុន ឈ្នះដោយជោគជ័យ មានអ្នកចូលរួមខ្លះលើកឡើងថា ប្រហែលជាបងប្អូនភ្លោះហើយ??
ចេញផ្សាយ ពី P M C TV (ខេត្តកំពង់ធំ) ក្រដាសផ្ទាំងស មួយសន្លឹកនេះ ធ្វើឱ្យអ្នកចូលរួមដេញថ្លៃនិងអ្នកបានផល ឆ្ងល់យ៉ាងខ្លាំង ចុះមកដាក់សំណើរដេញថ្លៃគម្រោង មានតែបីក្រុមហ៊ុន ឈ្នះដោយជោគជ័យ មានអ្នកចូលរួមខ្លះលើកឡើងថា ប្រហែលជាបងប្អូនភ្លោះហើយ?? ។ចេញផ្សាយថ្ងៃទី២៦۔០៦۔២០២៦۔នាថ្ងៃព្រហស្បតិ៍១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៦ នៅសាលាឃុំស្វាយភ្លើងមានលេខកូដ ០៦០៩០៧ ស្រុកតាំងគោក ខេត្តកំពង់ធំ រៀបចំទទួលសំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង២៧០ម៉ែត្រ ទទឹង៥ម៉ែត្រ តម្លៃប៉ាន់ស្មាន១៦៣,៣៧១,៨៩៤រៀលគត់។…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម
ចេញផ្សាយ ពី P M C TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ ២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។ ៦-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន ស្តីពីប្រភេទ អនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៦…
អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»
ចេញផ្សាយ ពី P M C TV អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ឆ្លើយតបទៅនឹងបរិបទសកលលោក ដែលប្រកបទៅដោយកត្តាមិនអំណោយផល និងបញ្ហាអសន្តិសុខយ៉ាងច្រើនអនេក និងបើទោះបីជាកម្ពុជាទទួលរងនូវការឈ្លានពានបូរណភាពទឹកដី និងរំលោភអធិបតេយ្យជាតិ ពីសំណាក់ប្រទេសជិតខាងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែចាត់ទុកបញ្ហាសន្តិសុខនិងសុវត្ថិភាពសង្គម គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្ត និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តមុតស្រួច និងបទបញ្ជាម៉ឺងម៉ាត់នានា ដើម្បីឆ្លើយតបនិងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី រួមទាំងបទឧក្រិដ្ឋគ្រឿងញៀនផងដែរ ដោយក្នុងនោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ…
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា
ចេញផ្សាយ ពី P M C TV សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤៥នាទីរសៀល ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់…
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន
ចេញផ្សាយ ពី P M C TV សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា
ចេញផ្សាយ ពី P M C TV លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងប្រសាសន៍ក្នុងពិធីប្រគល់-ទទួលថវិកា លោកជំទាវបណ្ឌិត សូមអរព្រះគុណ «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ជាបច្ច័យចំនួន…
