សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង

ចេញផ្សាយ ពី P M C TV
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ – ម៉ោង ១០:២៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត  និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed of the situation along the Cambodia–Thailand border, where Thai military forces have continued their armed aggression in Cambodian sovereign territory, targeting civilian areas and infrastructure in the 5th Military Region, Sampov Laun Commune, Sampov Laun District, Battambang Province, on December 24, 2025. – At 10:28am, the Thai military fired 26 shells into the area of Sampov Laun commune, Sampov Laun district, Battambang province. The shells also caused damage to Chan Deang pagoda. The brutal actions above are indiscriminate attacks by the Thai military, a serious violation of international humanitarian law. The Cambodian forces continue to monitor the situation closely, and stand strong, brave and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost, and without succumbing to coercion or intimidation in any form. ✍🏻It is advised that fellow citizens follow information from official sources, cooperate and comply with the instructions of all local authorities. Further detailed information will be provided later as the situation develops. 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Leave a Reply

Your email address will not be published. Required fields are marked *