ចេញផ្សាយ ពី P M C TV
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
– ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១២នាទីរំលងអាធ្រាត្រ យោធាថៃនៅបន្តបាញ់ផ្លោងកាំភ្លើងធំ និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល។ – ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១៩:០០នាទីល្ងាច យោធាថៃបានបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ និងជប់គគីរ។ – ចាប់ពីម៉ោង ១៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្រ្តគោល៨, ភ្នំត្រងោល, តាស៊ឹម, ប្រាសាទព្រះវិហារ និងតាថាវ រហូតដល់ម៉ោង ៩:១៥នាទីយប់។ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១២:០០នាទីរំលងអាធ្រាត្រ យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ម៉ោង ៥:០៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។ – ម៉ោង ៧:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ចាប់ពីម៉ោង ៧:១៥នាទី រហូតដល់ម៉ោង ៨:០០នាទី យោធាថៃបានវាយសន្ធប់យ៉ាងខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំ និងដ្រូនអត្តឃាតនៅភូមិសាស្ត្រចាន់ក្រហម និងប្រាសាទព្រះវិហារ។
– ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំភ្លើងត្បាល់, បាញ់ផ្សែងពុល និងដ្រូនទម្លាក់គ្រាប់អត្តឃាតចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ចូលភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប និងបានប្រើប្រាស់កាំភ្លើង១៥៥ម.ម, កាំជ្រួចហ្វូង DTI-1G ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល ព្រមទាំងបានប្រើប្រាស់កាំភ្លើងត្បាល់បាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងធ្វើសកម្មភាពវាយប្រហារក្នុងភូមិសាស្ត្រវាលឥន្ទ្រី និងប្រាសាទព្រះវិហារ។ – ម៉ោង ១៣:៤៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់,បាញ់ផ្លោងកាំភ្លើងធំពីចម្ងាយ និងប្រើប្រាស់រថយន្តដាក់កាំភ្លើងចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ម៉ោង ១៤:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម និងកាំភ្លើងចល័តលើរថយន្ត DK ១០៦ និងបានប្រើប្រាស់កាំជ្រួចហ្វូងDTI-1G បាញ់សន្ធាប់ចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ – ម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:១៥នាទី យោធាថៃបានបន្តព្យាយាមសម្រុកវាយប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ,រថយន្តចល័ត, រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, វាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

