ចេញផ្សាយ ពី P M C TV
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីថ្ងៃល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ – ចាប់ពីម៉ោង ២២:០០នាទី ដល់ម៉ោង ២៣:០០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំងបន្ថែម និងរថក្រោះចូលមកកៀកនឹងភូមិសាស្រ្តប្រាសាទតាមាន់។ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
– ម៉ោង ៥:៤០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាពបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី ទៅតាមផែនការនៃការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ – ម៉ោង ៦:០៥នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។ – ចាប់ពីម៉ោង ៦:៤៩នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ និងរថក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។ – ម៉ោង ៩:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងលើរថយន្តបាញ់ចល័តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ១០:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ចាប់ពីម៉ោង ១១:០០នាទី រហូតដល់ម៉ោង ១២:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងពីចម្ងាយ ដោយបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងកាំជ្រួចហ្វូង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងបានបន្តបាញ់កាំភ្លើងធំ, រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ១៣:០០នាទី យោធាថៃនៅបន្តបាញ់ពីចម្ងាយ ដោយប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម, ដ្រូន និងកាំជ្រួចហ្វូង ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងប្រាសាទតាមាន់។ – ម៉ោង ១៣:៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។ – ម៉ោង ១៤:០០នាទី យោធាថៃបានចាប់ផ្តើមវាយសន្ធាប់យ៉ាងខ្លាំង ដោយប្រើប្រាស់កាំភ្លើងពីចម្ងាយ និងរថក្រោះនៅភូមិសាស្ត្រប្រាសាទព្រះវិហារ និងប្រាសាទតាមាន់។ – ម៉ោង ១៤:២០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រអូរកូនតឹង ស្រុកវ៉ារិន ខេត្តសៀមរាប។ – ម៉ោង ១៦:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ និងកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ម៉ោង ១៧:០០នាទី យោធាថៃបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ និងភ្នំខ្មោច និងបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់, ជប់គគីរ និងក្រុងសំរោង។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ – ចាប់ពីម៉ោង ១៨:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ៧:០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤៥គ្រាប់ និងបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ១៥គ្រាប់ ចូលភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ – ម៉ោង ១៩:២៣នាទី យោធាថៃបានបាញ់ភ្លើងបំភ្លឺលើភូមិសាស្រ្តភូមិជោគជ័យ។ – ម៉ោង ២១:០៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។ – ម៉ោង ២២:៥៤នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

