ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជានិមន្តយាង សួរសុខទុក្ខ និងប្រគេនទេយ្យទានដ៏ថ្លៃថ្លាផ្ទាល់ដល់ព្រះសង្ឃភៀសសឹកចំនួន១៤០០អង្គ។ រសៀលថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សាលាខេត្តបន្ទាយមានជ័យមានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្តៅនិងថ្លៃថ្លាបំផុត ចំពោះរាជយាងដល់របស់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាយាងនិមន្តប្រគេនទេយ្យទានដ៏ថ្លៃថ្លាផ្ទាល់របស់សម្ដេច ជូនព្រះសង្ឃភៀសសឹកចំនួន ១៤០០អង្គ។ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមសម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះរាជាគណៈ ប្រតិភូសង្ឃជាន់ខ្ពស់ ព្រះឧត្តមសីលញាណ ធុល សុធា ថ្នាក់កិត្តិយស ព្រះមេគុណខេត្ត គណៈមហានិកាយ ព្រះគ្រូអនុគណ ក្រុង ស្រុក ព្រះរាជាគណៈព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម លោកជំទាវឧកញ៉ាសិរីកុណា បទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវ សិរីកញ្ចនពង្សធីមុត្តរា កែ សួនសុភី ស សុខា អ្នកឧកញ៉ា សុធម្មាធិបតីឯក សុខ អុីម លោកជំទាវ ញឹក ប៊ុនថា លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ ឯកឧត្តមនាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការ ឯកឧត្តម សុខ សំអាង រដ្ឋលេខាធិការក្រសួងធម្មការ ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោកបៀវ រាន ប្រធានមន្ទីរធម្មការខេត្ត ព្រមទាំងព្រះសង្ឃជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តប្រធានមន្ទីរជុំវិញខេត្ត ។អង្គពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគេនទេយ្យទានដល់ថ្លៃថ្លារបស់សម្ដេចព្រះមហាសុធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហាដែលនៃព្រះរាជាណាចក្រកម្ពុជាដល់ព្រះសង្ឃភៀសសឹកចំនួន ១៤០០អង្គ ក្នុង១អង្គ១០ម៊ុីនរៀលព្រមទាំងសំភារៈ រដ្ឋបាលខេត្ត៣០លានរៀល មន្ទីរធម្មការខេត្ត១០លានរៀល សាលាគុណខេត្ត១០លានរៀលព្រមទាំងសំភារៈមួយចំនួនធំ បានប្រគេននិងចែកជូន សម្ដេចសង្ឃរាជ វេរមហាកុសលដែលកើតឡើងនៅថ្ងៃនេះទាំងអស់ ជូនវីរៈកងទ័ព នគរបាលជាតិ ដ៏អង់អាចរបស់កម្ពុជាដែលបានពលីថ្មីៗនៅសមរភូមិមុខ ។ អត្ថបទ មាស ចន្នី រូបភាពលោកលី គង់ ផេកមើលច្រើនទៀត 📳 Prum Meanchey TV Online 📳 កាសែត ព្រហ្មមានជ័យ

