ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់លោកគ្រូ អ្នកគ្រូ ដែលរងផលប៉ះពាល់ពីសំណាក់ យោធាថៃ។ រសៀលថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ មានកិត្តិយស ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា អធិបតីភាព ចែកអំណោយដល់លោកគ្រូអ្នកគ្រូ ដែលរងបេះពាល់រាយលស់បន្លា ដាក់ទូកុងទូន័ ចំនួន៥ សាលា ។ ពិធីនេះមានអញ្ជើញចូលរួម ប្រធាន អនុប្រធានមន្ទី មន្ត្រីនៅក្នុងមន្ទីអប់រំខេត្តនិងនាយកសាលា នាយករង នាយិការ លោកគ្រូ អ្នកគ្រូ ចំនួន៦សាលា ។ សាលាដែលរងការបេះពាល់មាន ១ សាលាបឋមសិក្សាជោគជ័យ ២ សាលាបឋមសិក្សាព្រៃចាន់ ៣ សាលាបឋមសិក្សាសាមគ្គីច្រក ៤ សាលាបឋមសិក្សាបន្ទាយមានឬទ្ធិ ៥ អនុវិទ្យាល័យបន្ទាយមានឬទ្ធិ ។ អង្គពិធីទាំងមូលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុង មានប្រសាសសំណេះសំណាល សួរសុខទុក្ខនិងផ្តាំផ្ញើនូវអនុសាសន៍ដ៏មានអត្តន័យ ។ ឯកឧត្តមបណ្ឌិតមានប្រសាសថានឹងជួយបន្តទៀតដល់លោកគ្រូ អ្នកគ្រូ ដែលខូចខាតនិងឆេះផ្ទះសំបែង ដោយយោធាថៃទំលាក់គ្រប់។ អត្ថបទ មាស ចន្នី រូបភាពដោយលោកលី គង់ ផេកមើលច្រើនទៀត 📱Prum Meanchey TV online 📱កាសែត ព្រហ្មមានជ័យ

