ចេញផ្សាយ ពី P M C TV
ពិធីបើកនិងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យ។ នៅថ្ងៃចន្ទទី២៦ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការ មេបញ្ជាការ មេបញ្ជាការរង គ្រប់អង្គភាព ប្រធាន អនុប្រធាន ប្រធានមន្ទីរអង្គភាពនានា គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀននាយប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និង សមាជិកសមាជិការជុំវិញខេត្ត។ អង្គពិធីទាំងមូល ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឯកឧត្តម អ៊ុំ រាត្រី ក៏បានប្រគល់ប័ណ្ណសរសើរ និងអាហារសាមគ្គីជួបជុំមន្ត្រីរាជការ អង្គភាពពាក់ព័ន្ឋនិងអ្នកសារព័ត៌មានសរុប១១០០នាក់។ ព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ វត្តមានដ៏មានកិត្តិយសរបស់ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានមតិសំណេះសំណាលនិងផ្តាំផ្ញើនូវអនុសាសដ៏មានអត្ថន័យនៃអង្គសន្និបាតទាំងមូល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការខេត្តបន្ទាយមានជ័យផងដែរ ។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលថ្រើនទៀត 📳 Prum Meanchey TV online 📳 កាសែត ព្រហ្មមានជ័យ

