(ខេត្តបន្ទាយមានជ័យ)ពិធីបិទការផ្សព្វផ្សាយ ខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣សំរាប់ខេត្តបន្ទាយមានជ័យ

ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)ពិធីបិទការផ្សព្វផ្សាយ ខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣សំរាប់ខេត្តបន្ទាយមានជ័យ ។ រសៀលថ្ងៃព្រហស្បតិ៍១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ពិធីនេះប្រារព្វនៅសាលប្រជុំ (ធំ) នៃសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវឧកញ៉ា សិរីករុណាបទុមរតន៍ អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន លោកជំទាវ រស់ សុផានីអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី ឯកឧត្តម ហឹម វិបុលឫទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការសានា ។ មានការនិមន្ត និងអញ្ជើញចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្ត គណៈមហានិកាយ ព្រះវរមុនី វ៉ា ចិន្តា ព្រះមេគុណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះរាជាគណៈ ព្រះអនុគណ ព្រះចៅអធិការ អាចារ្យខេត្ត ក្រុង ស្រុក គណៈកម្មការអាចារ្យគ្រប់វត្ត មន្ត្រីរាជការនៃមន្ទីធម្មការ និងសាសនាខេត្ត លោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ តំណាងឥស្លាមសាសនិក គ្រីស្ទសាសនិក និងសាសនិកដ៏ទៃទៀត ព្រមទាំង សមាជិក សមាជិកា សរុប១០២០អង្គ នាក់។ អង្គពិធីនេះធ្វើឡើងដើម្បីអភិវឌ្ឍធនធានព្រះសង្ឃ អោយវិស័យព្រះពុទ្ធសាសនា ក្លាយទៅជាបុញ្ញក្ខេត គួរជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទ កិច្ចបញ្ចប់ពិធីប្រគល់លិខិតថ្លែងអំណរគុណនិងបណ្ណថ្លែងអំណរគុណ អំពីគណៈអធិបតីផងដែរ។អត្ថបទ មាស ចន្នី រូបភាពដោយលោក លី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *