(ខេត្តបន្ទាយមានជ័យ)មន្ទីអភិវឌ្ឍន៍ជនបទខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥ ២០២៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧

ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ)មន្ទីអភិវឌ្ឍន៍ជនបទខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥ ២០២៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ រសៀលចន្ទ ១៥ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំធំនៃសាលា ខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥ ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ត មឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឃ្លោក នួយ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ពិនេះមានការអញ្ជើញចូលរួមលោកជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រី មន្ទី អង្គភាព ប្រធាន អនុប្រធាន អភិបាលស្រុក អភិបាលរងស្រុក មេឃុំ ចៅសង្កាត់ ស្នៀនឃុំ ស្មៀនសង្កាត់ ជុំវិញខេត្តសរុប១៨១នាក់។ ពិធីគោលបំណងបង្កើនការយល់ដឹងរួមគ្នា ដើម្បីបង្កើនកត្តាជីវភាពប្រជាជន ។កិច្ចបិទពិធីឯកឧត្តមបានផ្តាំផ្ញើនូវអនុសាសសំខាន់ៗដ៏មានអត្ថន័យជូនអង្គពិធី។ អត្តបទមាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *