(ខេត្តបន្ទាយមានជ័យ) កិច្ចប្រជុំបូកសរុបសកម្មភាព លទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប្រចាំ ឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦

ចេញផ្សាយ ពី P M C TV
(ខេត្តបន្ទាយមានជ័យ) កិច្ចប្រជុំបូកសរុបសកម្មភាព លទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប្រចាំ ឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦។ ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) នៃសាលាខេត្តបន្ទាយមានជ័យរៀបចំប្រជុំបូកសរុបសកម្មភាពនិងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ។ ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការ មេបញ្ជាការ មេបញ្ជាការរង គ្រប់អង្គភាព ប្រធាន អនុប្រធាន ប្រធានមន្ទីរអង្គភាពនានា គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់​ ស្មៀននាយប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និង សមាជិកសមាជិការជុំវិញខេត្តប្រមាណ៥៦១នាក់។ អង្គពិធីទាំងមូល ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ
ក្នុងកម្មវិធីបើក បូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានប្រចាំ ឆ្នាំ២០២៥ ។ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វត្តមានដ៏មានកិត្តិយសរបស់ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានមតិសំណេះសំណាលនិងផ្តាំផ្ញើនូវអនុសាសដ៏មានអត្ថន័យនៃអង្គពិធីទាំងមូល ជាពិសេសមានពិធីពិភាក្សារអំពីសមទ្ធិផលនិងបញ្ហាមួយចំនួនពាក់ពាន់លទ្ធផលការងារមូលដ្ឋានរបស់រាជរដ្ឋាភិបាលភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់ 🌐 ផេកមើលច្រើនទៀត📱Prum Meanchey TV online📱កាសែត ព្រហ្មមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *