សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត

ចេញផ្សាយ ពី P.M.C.TV
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។ កំណែទម្រង់គ្រូបង្រៀនផ្តោតលេីកត្តាសំខាន់ចំនួន​ ៤​ គឺ៖​ ១/​ កែលម្អកម្មវិធីបណ្តុះបណ្តាល,​ ២/​ ការបង្កេីនគុណវុឌ្ឍិគ្រូបង្រៀន,​ ៣/​ ការអភិវឌ្ឍវិជ្ជាជីវ:ជាប្រចាំ​ ដោយផ្តល់ឱកាសឱ្យគ្រូមានលទ្ធភាពបណ្តុះបណ្តាលសមត្ថភាពពេញមួយជីវិត។ និង​ ៤/​ កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។ វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល ១១១ ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វិទ្យាស្ថាននេះត្រូវបាន ផ្លាស់ប្ដូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយ របស់កម្ពុជា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២១ ឧសភា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *