ចេញផ្សាយ ពី P.M.C.TV
លោកប្រាក់ ប៉ូលី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយនិងជំរុញការចុះត្រួតពិនិត្យ វត្តមានជនបរទេស កំពុងរស់នៅនិងប្រកបអាជីវកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ថ្ងៃពុធ ៩កើតខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំ(ក)នៃសាលាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយនិងជំរុញការចុះត្រួតពិនិត្យ វត្តមានជនបរទេស កំពុងរស់នៅ និង ប្រកបអាជីវកម្មក្នុងក្រុងប៉ោយប៉ែត ក្រោមប្រធានបទ (ពង្រឹងការ គោរពច្បាប់និងរក្សាសុខសន្តិភាព) មានការអញ្ជើញចូលរួម អភិបាលក្រុង កងកំលាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទី ដែលពាក់ពាន់ ប្រជាពលរដ្ឋនិង អជីវករ ជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួលសរុប២៨៩នាក់។ ក្នុងអង្គពិធី ម្ចាស់ប្រកបអាជីវកម្ម ទាំងអស់ត្រូវគោរពច្បាប់និងធ្វើកិច្ចសន្យា ដូចខាងក្រោម ១.មិនទទួលយកជនបរទេសដែលគ្មានលិខិតឆ្លងដែន ឬគ្មានទិដ្ខាការត្រឹមត្រូវឧ៍្យស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងដែលខ្ញុំបាទនាងខ្ញុំគ្រប់គ្រងឡើយ។ ២.មិនឱ្យមានអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ជួយដូរផ្លូវភេទ ការបង្ខាំងឬធ្វើទារុណកម្មកើតមាននៅក្នុងទីតាំងរបស់យើងខ្ញុំឡើយ។ ៣.មិនអនុញ្ញាត ឬជួលទីតាំងសម្រាប់ការប្រើប្រាស់ជួញដូររក្សាទុកនិងផលិតគ្រឿងញៀនខុសច្បាប់និងត្រូវរាយការណ៍ជូនសមត្ថកិច្ច។៤.មិនអនុញ្ញាតឬជួលទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសការឆបោកតាមអនឡាញ។ដោយមាស ចន្នី រូបភាព លោក លី គង់
បានអនុញ្ញាត