ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ)ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលក្រុងសិរីសោភ័ណក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។ថ្ងៃអង្គារ ៣កើត ខែពិសាខឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំពិធីសម្ពោធអាគាររដ្ឋបាលក្រុងសិរីសោភ័ណ មានការអញ្ជើញចូលរួម លោកស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម អ្នកឧកញ៉ មន្ត្រីរាជការ កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាព លោក លោកស្រី ចៅសង្កាត់ ប្រធានឃុំ មេភូមិ នៅជុំវិញខេត្តសរុបជាង ៥០០នាក់។អង្គពិធី លោកស្រេងសុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ្ឌឡើងថ្លែង គារវកថាស្វាគមន៍ ថ្លែងអំណរគុណជូនអង្គពិធី សម្ពោធអគាររដ្ឋបាលថ្មីនៃក្រុងសិរីសោភ័ណ។អង្គពិធីទាំងមូល ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃអភិបាលខេត្ត អញ្ជើញជាអធិបតីភាពសំណេះសំណាល និងមានមតិផ្ដាំផ្ញើ ក្នុងអត្ថន័យ(សាលាក្រុងសិរីសោភ័ណផ្ដល់សេវាដោយស្នាមញញឹម) ។ អត្ថបទមាស ចន្នី រូបភាពលោកលី គង់