សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥

ចេញផ្សាយ ពី P.M.C.TV
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ។ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានចងក្រងប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ ឱ្យរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាជាអតិបរមា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាមានទីតាំងជាចំណុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ និងជាច្រកទីផ្សារដ៏ធំទូលាយ រួមជាមួយកត្តាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្មវ័យក្មេង និងសកម្មជាច្រើន និងការអភិវឌ្ឍឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដែលផ្តល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និង ការដឹកជញ្ជូន ជាពិសេសការគាំទ្រ ការលើកទឹកចិត្ត ពីសំណាក់រាជរដ្ឋាភិបាល ដែលធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏មានសក្តានុពលខ្លាំងក្លាសម្រាប់ការវិនិយោគគ្រប់ប្រភេទ ប្រកបដោយជំនឿទុកចិត្តខ្ពស់ ។រាជធានីភ្នំពេញ ល្ងាចថ្ងៃសុក្រ ទី២០ មិថុនា ២០២៥ Attending the celebration of first anniversary of the official operations of the Cambodia Confederation of Investors Association (CCIA) and the 2025 Solidarity Dinner. The CCIA has gathered members from each association to form a collective commitment to enhancing and expanding initiatives that attract foreign investors from various countries to invest in Cambodia to the fullest extent possible. This effort greatly supports the progress of the national economy following the policies set forth by the Royal Government of Cambodia.
Located in the heart of Southeast Asia,
Cambodia serves as a gateway to huge market. It is characterized by total peace, political stability, security, safety, macroeconomic stability, a youthful and active workforce, and the continuous development of various types of infrastructure, which enhances convenience for production and transportation. With the support and encouragement of the Royal Government, Cambodia is becoming an attractive destination for all types of investments, fostering strong investor confidence. Phnom Penh, Friday evening, June 20, 2025 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *