ចេញផ្សាយ ពី P.M.C.TV
(ខេត្តបន្ទាយមានជ័យ) អបអរសាទរ ខួបលើកទី ១៨ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត.ឯកឧត្តម អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស។ ថ្ងៃអាទិត្យ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធរាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា២០២៥ នៅសាលប្រជុំ(ក)នៃសាលាខេត្តបន្ទាយមានជ័យ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានរៀបចំខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥។ ដោយមានការចូលរួម អភិបាលរង ខេត្ត ក្រុង ស្រុក ប្រធានមន្ទី ស្នងការ ខេត្ត ស្នងការរង អធិការនគរបាល ក្រុង ស្រុក និងបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ២០០ នាក់។ ក្នុងអង្គពិធី ឯកឧត្តម អ៊ុំ រាត្រី ប្រធានកិត្តិយស ស.អ.ក ខេត្ត អានសារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយខ្លឹមសារនៃសារលិខិតបានចាត់ទុកទិវា អតីតយុទ្ធជនកម្ពុជាថា ជាទិវាប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពបំផុតដើម្បីរំលឹកដល់គំរូ វីរភាពដ៏មោះមុតនិងគុណបំណាច់ដ៏ធំធេងរបស់ វីរជន វីរៈនារី នៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចខ្លាហានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជា ឯកឧត្តម សំណេះសំណាលសួរសុខទុក្ខ ហ្នឹងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូន ក្នុងម្នាក់ទទួលបាន អង្ករ ២៥ គ.ក មីជាតិ១កេស ទឹកត្រី១យួរ ទឹកសុីអុី១យួរ និងថវិកា ៥០០០០រៀល ។ដោយមាស ចន្នី រូបភាព លោកលី គង់