ចេញផ្សាយ ពី P.M.C TV
(ខេត្តឧត្តរមានជ័យ)ពិធីដេញថ្លៃគម្រោងមូលនិធិសង្កាត់អូរស្មាច់ មានក្រុមហ៊ុនមើលទៅរាប់មិនត្រូវ ដើរឆ្លេរឆ្លារជួបគ្នាជាក្រុមៗរួចហើយជិតដល់ម៉ោងដាក់ដេញថ្លៃខ្សឹបខ្សៀវថាមិនត្រូវគ្នាទេ ។ ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ ដល់ម៉ោងទទួលយកសំណើរ មានក្រុមហ៊ុនស្ទុះមកដាក់ជាបន្តបន្ទាប់ បានចំនួន ៧ក្រុមហ៊ុន មានឈ្មោះក្រុមហ៊ុនរាយនាមដូចខាងក្រោម ១ ម៉េងស៊ុនហៀង ក្រុមហ៊ុន ជូម៉ារី ខនត្រាកសិន ២១២ ១០០ ០០០៛ ២ ៣២៨៨% ២ ម៉ៅ សុផានិត ក្រុមហ៊ុនបូសុីដេត ២២៧ ២៥០ ០០០៛ ៤ ៣៥៥៨% ៣ គិម វណ្ណា ក្រុមហ៊ុនសុខា វ៉ានណារ៉ា ២៤២ ៤០០ ០០០៛ ៥ ៣១២៩% ៤ ស៊ន់ សុីណា ក្រុមហ៊ុនស៊ន់ សុីណាខនត្រាកសិន២៥៤ ៥២០ ០០០៛ ៧ ២៧៨៥% ៥ អ៊ូរ ស៊ុនហៀង ក្រុមហ៊ុន អ៊ូរ ស៊ុនហៀងខនត្រាកសិន២១២ ០០០ ០០០៛ ១ ៣៩៣១% ៦ គីពក ក្រុមហ៊ុនអេអុិមអអុិលខនត្រាកសិន២១៩ ៩៧៨ ០០០៛ ៣ ៣៧៦៥% ៧ សេង ចាន់រិទ្ធី ក្រុមហ៊ុនសំណង់សេងចាន់រិទ្ធី២៥០ ០០០ ០០០៛ ៦ ២៩ ១៤% គម្រោងផ្លូវបេតុងអាមេប្រវែងបណ្តោយ៦០៦ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០ ១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ៣៥៣ ៧៨៨ ៥០០រៀល(ក្រុមហ៊ុនដេញថ្លៃឈ្នះធ្វើផ្លូវជូនពលរដ្ឋបានល្អដែរឬទេ?) សូមលោកអ៊ុក ប៊ុនហេងចៅសង្កាត់អូរស្មាច់ ជួយពិនិត្យក្រុមហ៊ុនដែលដេញថ្លៃឈ្នះ ធ្វើផ្លូវអោយជាប់ប្រើប្រាស់អោយបានយូរជូនប្រជាពលរដ្ឋផង សូមឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជួយក្រឡេកមកមើលគម្រោងមូលនិធិ ឃុំ សង្កាត់នៅខេត្តលោកអភិបាលផងទៅទាន! ជាពិសេសថ្នាក់ជាតិសូមលោកគិតគូរឬចាត់កូនចៅ មកពិនិត្យ ការដេញថ្លៃគម្រោងមូលនិធិ ឃុំ សង្កាត់នេះផងទាន! ព្រោះកន្លងមកប្រជាពលរដ្ឋតែងតែត្អូចត្អែរថា មានក្រុមហ៊ុនមួយចំនួនធ្វើផ្លូវ ហាក់បីដូចមិនត្រឹមត្រូវតាមស្តង់ដា ប្រើប្រាស់មិនយូរ ធ្វើអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរ បើមានការត្អូញត្អែរឬរិះគន់ ពីប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលសាងសង់ថាធ្វើមិនជាប់លាប់សារព័ត៌មានយើងខ្ញុំសរសេរលេខក្រោយៗទៀត។ស្នាក់ការការផ្សាយ / ០១២៥៤៣២០៣