សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម “ទិវាមច្ឆជាតិលើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ

ចេញផ្សាយ ពី P.M.C.TV
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម “ទិវាមច្ឆជាតិលើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។រាជរដ្ឋាភិបាលបានកំណត់យក ថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ហើយដើម្បីធានាការគ្រប់គ្រងធនធានជលផល រាជរដ្ឋាភិបាលបានរៀបចំឱ្យមានច្បាប់ស្តីពីជលផល ដែលនឹងក្លាយជាឧបករណ៍គតិយុត្តិថ្មី ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ការកំណត់ឱ្យមានរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងរីកលូតលាស់ធំធាត់នៅរដូវទឹកដំឡើង ដែលនឹងផ្តល់ជាប្រភពចំណូលប្រចាំថ្ងៃរបស់ប្រជានេសាទ និងជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ខេត្តតាកែវ ព្រឹកថ្ងៃអង្គារ ទី១ កក្កដា ២០២៥ Attending the 20th National Fish Day at Tonle Bati Lake, Bati District, Takeo Province. The Royal Government has designated July 1 as National Fish Day to encourage all stakeholders to participate in the protection and conservation of natural fisheries resources, ensuring their sustainability for future generations. To support effective management of fisheries resources, the Royal Government has drafted a new Law on Fisheries. This legal framework aligns with Cambodia’s current economic, social, and political context, aiming to promote efficient and sustainable fisheries governance. The closure of freshwater fishing from early June to late October allows fish to spawn, reproduce, and grow during the high-water season, providing a daily income for local fishing communities and serving as the primary food source for populations nationwide. Takeo, Tuesday morning, July 1, 2025 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *