ចេញផ្សាយ ពី P.M.C.TV
(រាជធានីភ្នំពេញ)ឯកឧត្តម អោម សេងបូរ៉ា បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងកម្មវីធីបូកសរុបលទ្ធផលប្រចាំឆ្នាំ និងពិសាអាហារសាមគ្គីរួមគ្នា ក្រោយការដឹកនាំដោយ លោក អ៊ុក វិសុទ្ធ ជាប្រធានសាខាបរិបូណ៌ និងជាអនុប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ។ (ភ្នំពេញ): នាព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អោម សេងបូរ៉ា បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងកម្មវីធីបូកសរុបលទ្ធផលប្រចាំឆ្នាំ និងពិសាអាហារសាមគ្គីរួមគ្នា ក្រោមការដឹកនាំដោយ លោក អ៊ុក វិសុទ្ធ ជាប្រធានសាខាបរិបូរណ៌ផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សសាខាបូរិបូរណ៌សរុបចំន២៤៨នាក់ និងប្រធានសាខាផែនសហគ្រិនវ័យក្មេងជាច្រើនរូបទៀត ស្ថិតនៅអាគារ៥៣៤ មហាវិថីព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកអ៊ុក វិសុទ្ធ ជាប្រធានសាខា ថ្លែងក្នុងអង្គពិធីថា៖ ខ្ញុំបាទតំណាងឲ្យសាខាបូរិបូណ៌ទាំងមូល ប្តេជ្ញាចិត្ត ចូលរួមក្នុងការកសាងសេដ្ឋកិច្ចជាតិ ដោយខិតខំអនុវត្តផែនការសកម្មភាពឲ្យបានខ្ពាប់ខ្ជួន សហការជាមួយគ្រប់ស្ថាប័ន កសាងមេត្រីភាព ជួយសហគ្រិនក្នុងការស្វែងរកដៃគូសហការបង្កើតប្រភពទុន និងអនុវត្តន៍ភារកិច្ចផ្សេងៗ ទៀតដែលគណបក្ស និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្មំពេញប្រគល់ជូន ។ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា មានប្រសាសន៍បញ្ជាក់ថា: ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការគាំទ្រពីមហាជន និងសមាជិកសមាជិកា ដើម្បីកសាងមាតុភូមិកម្ពុជា រីកចម្រើនលើគ្រប់វិស័យ។ ហើយសូមថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ប្រធានក្រុម សមាជិក សមាជិកា ទាំងអស់ ដែលបានផ្ដល់សេចក្ដីទុក្ខចិត្ត និងគាំទ្រយ៉ាងធំធេងដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ ស្របតាមមាគ៌ារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ហើយនឹងខិតខំគៀងគររកសមាជិកថ្មីៗ និងបានផ្តាំផ្ញើរឲ្យបន្តបេសកម្មនេះឲ្យខ្លាំងខ្លាជាងមុនទៀត។ ឯកឧត្តមបានបន្តថា ក្រោមម្លប់នៃសុខសន្តិភាព ដែលបានកើតឡើង តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាយើងបានវិវឌ្ឍយ៉ាងខ្លាំងមិនត្រឹមតែក្នុងទិដ្ឋភាព នៃកំណើនសេដ្ឋកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រែប្រួលមុខមាត់នៃសង្គមជាតិ ទាំងមូលផងដែរ ។ ទន្ទឹមនឹងនេះបច្ចុប្បន្នជនបរទេសដែលមកប្រទេសកម្ពុជា ជាលើកដំបូង ពួកគេតែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីកចម្រើន និងភាពទំនើបស៊ីវីល័យរបស់កម្ពុជាដែលខុសទាំងស្រុងពីអ្វី ដែលពួកគេធ្លាប់បានឮ ហើយជនបរទេស ដែលធ្លាប់មកលេង កម្ពុជាក៏មានការភ្ញាក់ផ្អើលដូចគ្នាជាមួយនិងល្បឿន នៃការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជាមិនថានៅក្នុងទីក្រុង ឬទីជនបទ” ។ ជាទីបញ្ចប់ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា បានប្រគល់លិខិតតែងតាំង សរុបចំនួន៤៣រូប រួមមានប្រធានសាខា ទីប្រឹក្សា អនុប្រធានសាខា ប្រធានក្រុម ជំនួយការ សាខាបរិបូណ៌របស់ផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ហើយព្រមទាំង ពិសាអាហារសាមគ្គី ប្រកបដោយក្តីរីករាយបំផុត ៕















