សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយជាថ្មីម្តងទៀត​ អំពីករណីនៃការបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​

ចេញផ្សាយ ពី P.M.C.TV
សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយជាថ្មីម្តងទៀត​ អំពីករណីនៃការបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ហេីយផ្សព្វផ្សាយព័ត៌មានមិនពិត​ និងកាត់តក្លែងបន្លំជាបន្តបន្ទាប់។ ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវរធិបីនាយករដ្ឋមន្ត្រី​ គឺមានតែមួយ​ ដោយមិនមានការយកទៅផុសបន្តតាមក្រុមនោះទេ​ បងប្អូន​ អ៊ំពូមីង​ តាយាយ​ អាចកត់សម្គាល់លេីចំណុចមួយចំនួនដូចខាងក្រោម៖ ១/​ ផេកដែលមានផុស​ គឺចេញពីផេកដោយមានតំណភ្ជាប់ច្បាស់លាស់​ និងមានម៉ោង​ មានកាលបរិច្ឆេទជាក់លាក់ ២/​ ផេកផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ មានអ្នកតាមដានចំនួន​ ១,៨​ លាននាក់​ ហេីយមាន​Link:https://www.facebook.com/share/16jZ2Q42Go/?mibextid=wwXIfr សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ បង្កេីនការប្រុងប្រយ័ត្ន​ និងចូលផ្ទៀងផ្ទាត់ជានិច្ចសម្រាប់ការផុសរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ មុននឹងជឿ​ ជៀសវាងការយល់ច្រលំ ឬធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង​ ដែលតែងចិញ្ចឹមចិត្តក្នុងការបោកប្រាស់តាមគ្រប់រូបភាព​ ដេីម្បីតែបំផ្លាញជាតិសាសន៍ខ្លួនឯង។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter)#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *