សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ

ចេញផ្សាយ ពី P.M.C.TV
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ។ សមិទ្ធផលថ្មីទាំងនេះនឹងរួមចំណែកកាន់តែច្រើនបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ សម្រាប់ការបង្រៀន និងរៀន របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាបម្រើដល់វិស័យអប់រំជាទូទៅ។ គិតមកដល់ពេលនេះក្នុងខេត្តកំពង់ស្ពឺមានអគារសិក្សាសរុបចំនួន១.១៥៨ខ្នង ដែលស្មើនឹង ៥.១៣៩ បន្ទប់។ នេះជាវឌ្ឍនភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលពីមួយឆ្នាំទៅមួយឆ្នាំតែងមានការប្រែប្រួលរីកចម្រើនទៅមុខជាបន្តបន្ទាប់។ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ឆ្នាំ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram
🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា#Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *