ឧកញ្ញ៉ា អ៊ឹង វណ្ណម៉ៅ និង លោកគ្រូអោម សេងបូរ៉ា ព្រមទាំងសហការី បានយកគ្រឿងឧបភោគ បរិភោគនិងថវិការមួយចំនួនជូនកងទ័ពឈរជើងការពារព្រំដែនកម្ពុជានៅប្រាសាទតាមាន់

ចេញផ្សាយ ពី P.M.C.TV
ឧកញ្ញ៉ា អ៊ឹង វណ្ណម៉ៅ និង លោកគ្រូអោម សេងបូរ៉ា ព្រមទាំងសហការី បានយកគ្រឿងឧបភោគ បរិភោគនិងថវិការមួយចំនួនជូនកងទ័ពឈរជើងការពារព្រំដែនកម្ពុជានៅប្រាសាទតាមាន់។ ថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយសារភាពតានតឹងកើនឡើងនៅតាមព្រំដែនដ៏ពិសេសរបស់យើង លោកអ៊ុក ពិសិទ្ធ ជាប្រធានសាខាបរិបូណ៍ លោកលី គង់អនុប្រធានសាខា អបដំណើរ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា អភិបាលក្រុង ឧកញ្ញ៉ា អ៊ឹង វណ្ណម៉ៅ និងក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគដើម្បីគាំទ្រនិងលើកតម្កើងស្មារតី កងទ័ពការពារព្រំដែនកម្ពុជារបស់យើង ដែលកំពង់តែឈរជើងនៅប្រាសាទតាមាន់ខេត្តឧត្តរមានជ័យ កងទ័ពរបស់យើងទាំងអស់កំពង់តែឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិរបស់យើង ដើម្បីលើកទឹកចឹត្តពួកគាត់ទាំងផ្នែកស្មារតីនិងសម្ភារៈ បងប្អូនសជិក សមាជិកកា ផែនសហគ្រិនវ័យក្មេង ដែលជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមទាំងសាខាបរិបូណ៍ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងស៊ីអូម៉ាស់ស្ទីឃ្លឹប បាននាំយក ស្មារតីនិងសំភារៈឧបភោគ បរិភោគ យកទៅជូនកងទ័ពការពារព្រំដែនប្រសាទតាមាន់ខេត្តឧត្តរមានជ័យ ការគាំទ្រទាំងផ្នែកស្មារតីនិងសម្ភារៈ របស់បងប្អូនធ្វើអោយមានភាពរឹងមាំរបស់កងទ័ពការពារព្រំដែនកម្ពជារបស់យើងយ៉ាងពិតប្រាកដ។ ១ សម្ភារៈគ្រឿងឧបភោគ បរិភោគជំនួយសំរាប់ផ្នែកខាងប៉ូលិសនៅប្រាសាទតាមាន់ថវិការទិញអស់៨៨១៦០០០៛ ថវិការបន្ថែម២០០០០០០៛។
២.សម្ភារៈគ្រឿងឧបភោគ បរិភោគជំនួយសម្រាប់កងទ័ពជួរមុខការពារព្រំដែនប្រាសាទតាមាន់ សរុបទឹកប្រាក់ទិញទំនិញ១៦០០០ដុល្លា ថវិការបន្ថែម៨៥០ដុល្លាប្រគល់ជូនរួចរាល់ គណៈធិបតី អញ្ជើញទស្សនៈកិច្ចប្រាសាទតាមាន់ ។ មាស ចន្នី លោកលី គង់

oplus_32
oplus_3
oplus_0
oplus_0
oplus_32
oplus_32
oplus_32
oplus_3
oplus_32
oplus_32
oplus_3
oplus_3
oplus_3
oplus_3
oplus_3
oplus_3
oplus_3

Leave a Reply

Your email address will not be published. Required fields are marked *