សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥

ចេញផ្សាយ ពី P.M.C.TV
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ ជំនួបជាមួយអ្នកសារព័ត៌មាន គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់ និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអាជីព និងមិនមែនអាជីពផ្សេងៗ ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ការជួបជុំនាថ្ងៃនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាជីពសារព័ត៌មានកាន់តែល្អប្រសើរ ជាពិសេសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ រាជធានីភ្នំពេញ ល្ងាចថ្ងៃសៅរ៍ ទី៣ ឧសភា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

oplus_3
oplus_3
oplus_3
oplus_3
oplus_3

Leave a Reply

Your email address will not be published. Required fields are marked *