សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម

ចេញផ្សាយ ពី P.M.C.TV
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព​។ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ អ្នកឧកញ៉ា​ គិត​ ម៉េង​ និងលោកជំទាវ​ បានដឹកនាំ​ និងជំរុញការរៀបចំធ្វេីមូលនិធិ​ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,​ ក្រុមហ៊ុនសែលកាត និងធនាគារវីង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការរហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។ នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយរបស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok
🌐 YouTube 🌐 Instagram 🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *