ចេញផ្សាយ ពី P.M.C.TV
ជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយ សូមមេត្តាជ្រាបថាក្រុមជ្រុលនិយម បន្តក្លែងបន្លំ និងបង្កេីតព័ត៌មានក្លែងក្លាយនាំឱ្យមានការយល់ច្រលំ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសរួចរាល់ និងបានបញ្ជាក់ជាបន្តបន្ទាប់ គឺរក្សាគោលជំហរដដែលមិនផ្លាស់ប្តូរនោះទេ។ ១/ កម្ពុជារក្សាការគោរពច្បាប់អន្តរជាតិ និងសន្តិភាព ២/ គោលការណ៍ចំពោះការបេីកព្រំដែនឡេីងវិញ គឺអាស្រ័យលេីថៃប្រសិនបើថៃចង់បើកច្រកព្រំដែនឡើងវិញ កូនសោ គឺនៅហ្នឹងថៃខ្លួនឯង ដែលត្រូវអនុវត្តតាម ៣លក្ខខណ្ឌដែលមានដូចជា៖ ១/ ប្រកាសបើកមុនជាឯកតោភាគី ហើយប្រកាសថានឹងមិនមានការបិទជាឯកតោភាគីនេះទៀតទេ, ២/ ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយគ្រប់ច្រកទាំងអស់ និង៣/ ត្រូវបើកឱ្យដូចមុនថ្ងៃ៧ មិថុនា។ ពេលថៃធ្វើបាន នោះកម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយ។ ៣/ បន្ថែមនឹងគោលការណ៍នៃការបើកច្រកព្រំដែនឡើងវិញ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានប្រកាសបន្ថែមអំពីករណីនៃការកែសម្រួលកងទ័ព គឺត្រូវបង្កើតឱ្យមានការទុកចិត្តគ្នាជាមុនសិន ដោយត្រូវធ្វើបុរេលក្ខខណ្ឌដើម្បីឱ្យមានការទុកចិត្តគ្នា គឺបើកច្រកព្រំដែនឡើងវិញឱ្យដូចដើមវិញ តាមរយៈគោលការណ៍ទាំងបីដែលសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ខាងលើ ដើម្បីឱ្យច្រកព្រំដែនមានប្រក្រតីភាពឡើងវិញដូចមុនថ្ងៃ៧ មិថុនា ទើបរាជរដ្ឋាភិបាលនឹងរៀបចំដំណើរការចរចាសម្រាប់គិតគូរលើការកែសម្រួលកងទ័ព។ សរុបមកសម្រាប់គោលជំហរដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ គឺ កម្ពុជាសូមបញ្ជាក់ថា « ជំហររបស់កម្ពុជាគឺនៅដដែល មិនចាំបាច់មានការចរចាណាមួយនោះទេ គឺឱ្យតែភាគីថៃបើកព្រំដែនឡើងវិញទាំងអស់ កម្ពុជានឹងអនុវត្តតាមក្រោយ»។ ដូចនេះ សូមបងប្អូន អ៊ំពូមីង តាយាយ មេត្តាជ្រាបជាព័ត៌មាន ហេីយតាមដានតែព័ត៌មានដែលចេញពីការផុសដោយផ្ទាល់ពីផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវធិបតីប៉ុណ្ណោះ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia