(ខេត្តបាត់ដំបង)មុននឹងដល់ម៉ោងកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិផ្លូវនៅសាលាឃុំឃ្លាំងមាស មានតំណាងនិងប្រធានក្រុមហ៊ុន២.៣ ក្រុមហ៊ុនបានខ្សឹបខ្សៀវគ្នាថា ម្ចាស់គម្រោងមិនមកយកទេ យើងនាំគ្នាបំពេញគ្រប់ចំនួនយកធ្វើតែម្តងទៅ

ចេញផ្សាយ ពី P.M.C.TV
(ខេត្តបាត់ដំបង)មុននឹងដល់ម៉ោងកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិផ្លូវនៅសាលាឃុំឃ្លាំងមាស មានតំណាងនិងប្រធានក្រុមហ៊ុន២.៣ ក្រុមហ៊ុនបានខ្សឹបខ្សៀវគ្នាថា ម្ចាស់គម្រោងមិនមកយកទេ យើងនាំគ្នាបំពេញគ្រប់ចំនួនយកធ្វើតែម្តងទៅ។ នៅព្រឹកម៉ោង០៩.០០នាទី ដល់ម៉ោង០៩.១០នាទី ថ្ងៃអង្ការ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នៅសាលប្រជុំនៃសាលាឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំដេញគម្រោងមូលនិធិឃុំ ដែលមានផ្លូវគ្រោះក្រហមប្រវែងបណ្តោយ២៣៦០ម៉ែត ទទឹង៤ម៉ែត កម្រាស់ ០.១៥ម៉ែត តម្លៃប៉ានស្មាន ៨៧ ០៩៣ ៦៤៣៛ ប៉ែតសិបប្រាំពីរលាន កៅសិបបីពាន់ ប្រាំមួយរយសែសិបបីរៀលគត់។ ក្រុមហ៊ុនមកដាក់សំណើរដេញថ្លៃមាន៣ក្រុមហ៊ុន អ្នកដេញថ្លៃ ក្រុមហ៊ុន តម្លៃដាក់ដេញ ១.ជួន ចន្ទ្រា ជូនចន្ទ្រា ៨៤៩៦០០០០៛(៣) ២.កៅ ឆេន ពន្លឺមរកត ៨៣៧៨០០០០៛(២) ៣.ភ័ន្ត ភារ៉ា ភ័ន្តតារ៉ា ៨២ ៦០០ ០០០៛(១) ពិធីនេះបានប្រព្រឹតទៅឃើញថាមានប្រធាននិងតំណាងក្រុមហ៊ុនជាច្រើនមកជួបជុំ ហាក់បីដូចជាខ្សឹបខ្សៀវគ្នាខាងក្រៅសាលប្រជុំរហូតជិតហួសម៉ោងគឺ(ចន្លោះម៉ោង០៩.៧នាទីទៅម៉ោង០៩.៩នាទី)បាននាំគ្នាស្ទុះចូលមកដាក់ទាំងបីនាក់តែម្តង។ សារព័ត៌មានយើងខ្ញុំសូមសំណូមពរឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមឯកឧត្តម មេត្តាចាត់មន្ត្រីជំនាញឬ មន្ត្រីវិជ្ជមានចុះពិនិត្យ ការសាងសង់ផ្លូវ របស់ក្រុមហ៊ុនដែលដេញឈ្នះនេះផងទាន ជាពិសេសមន្ត្រីថ្នាក់ជាតិ សូមលោកមេត្តាក្រឡែកមើល ជ្រុងមួយផ្នែក នៃការសាងសង់ផ្លូវរបស់ក្រុមហ៊ុនដែលដេញឈ្នះនេះផងទាន!។ បើការសាងសង់ផ្លូវនេះមានការលើកឡើងពីមេភូមិឬប្រជាពលរដ្ខដែលនៅសង្ខាងផ្លូវនោះ ថាធ្វើមិនជាប់ សារព័ត៌មានយើងខ្ញុំ
ផ្សាយលេខក្រោយៗទៀត។ ស្នាក់ការការផ្សាយ០១២៥៤៣២០៣

Leave a Reply

Your email address will not be published. Required fields are marked *