ឯកឧត្តម នេត្រ ភក្រ្តា ណែនាំពី ប្រភពព័ត៌មានផ្លូវការ ចំនួន៤ ទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែនចេញផ្សាយ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥

ចេញផ្សាយ ពី P.M.C.TV
ឯកឧត្តម នេត្រ ភក្រ្តា ណែនាំពី ប្រភពព័ត៌មានផ្លូវការ ចំនួន៤ ទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែនចេញផ្សាយ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានណែនាំពី ប្រភពព័ត៌មានផ្លូវការ ចំនួន៤ ទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន។ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានគូសរំលេចថា ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ​គឺ៖ ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ​២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវការ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ខមន្ត្រី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។​ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់៕ ដោយ៖ កន ចំណាន Borey Golden Park Sidebar Banner Clean Energies Sidebar Left Website
canadia Left Banner on Website
Wurkz Energy Drink Left Banner
Borey Mekong Land Website
Phnom Penh Ground Left Sidebar Website Metfone Sidebar Banner
ACLEDA Sidebar Website Banner
Bacchus Sidebar Banner Website
Olatte Right Banner On Website
Korean Noodle Website Banner
អំពីយើង ក្រសួងព័ត៌មាន ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន អាស័យដ្ឋាន៖ អាគារលេខ ៦២ មហាវិថី​ព្រះ​មុនីវង្ស សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *