ចេញផ្សាយ ពី P.M.C.TV
ខ្ញុំបាទលី គង់និងក្រុមគ្រួសារព្រមទាំងសហការី របស់ខ្ញុំបាទ លើកដៃបួងសួងដល់វត្ថុស័កសិទ្ធនៅលើលោកក្នុងប្រទេសកម្ពុជាយើងទាំងមូល សូមថែរក្សាលោកពូ បងនិងប្អូនៗកងទ័ពជួរមុខ ដូចជាលោកពូដែលលះបង់និងប្អូនតស៊ូសាច់ស្រស់ឈាមស្រស់ការពារទឹកដីកម្ពុជា ទាំងមូល ខ្ញុំគ្មានអ្វីទេ ខ្ញុំមានតែម្រាមដៃដប់លើកប្រគុំលើក្បាល ដល់វត្ថុស័កសិទ្ធក្នុងលោកឱ្យការពារប្រទេសកម្ពុជានិងថែរក្សាលោកពូបងប្អូនដែលឈរជើងនៅបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីយើងខ្ញុំ ខ្ញុំបាទនិងក្រុមគ្រួសារដូចជាសហការី រស់នៅជួរក្រោយត្រៀមលើកទឹកចិត្តដល់ភាពអង់អាច លោកពូបងប្អូនដែលនៅជួមុខបើសិនជាតិត្រូវការខ្ញុំក៏ហ៊ានឈរតតាំងជាមួយខ្មាំងសត្រូវដែរ ដើម្បីបូរណភាពទឹកដី យើងមានទឹកដីផ្ទាល់ខ្លួនយើងរស់ បើយើងគ្មានទឹកដីយើងនឹងស្លាប់ ខ្ញុំនិយាយឱ្យត្រង់ខ្ញុំចេះតែអក្សរខ្មែរទេ មិនចេះអក្សរសៀមទេ ខ្ញុំរស់របៀបប្រទេសខ្ញុំ។ ចាក់ផ្សាយនៅ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបាទលី គង់ ចាងហ្វាងកាសែតព្រហ្មមានជ័យ និងអ្នកស្រីមាស ចន្នីនិពន្ធនាយក គេហទំព័រព្រហ្មមានជ័យ អក្សរកាត់ pmc tv online ខ្ញុំស្រឡាញ់សន្តិភាពរក្សាសន្តិភាព មានជនឈ្លានពានខ្ញុំមានឆន្ទៈ ខ្ញុំបាទលី គង់ត្រៀមខ្លួនបើជាតិត្រូវការ!!