ចេញផ្សាយ ពី P.M.C.TV
សូមអរគុណ ដល់ ធនាគារ ស៊ីស៊ីយូ ខមមើសលប៊ែង ម.ក , ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិន ឃែស ភីអិលស៊ី ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង និងចូលរួមជួយកាត់បន្ថយការលំបាករបស់ក្រុមគ្រួសារបងប្អូនយោធិនពលី យោធិនរងរបួស និងយោធិនពិការ ដោយបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់កម្លាំងចិត្តជូនបងប្អូនយោធិន និងក្រុមគ្រួសារ ក្នុងរស់នៅជាបន្តទៅទៀត ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia