លទ្ធផលកិច្ចប្រជុំ GBC៖ ក្រៅពីឯកភាពលើបទឈប់បាញ់ កម្ពុជា-ថៃ ឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំ និងសេចក្តីថ្លែងការណ៍រួម កម្ពុជា ថៃបាន

ចេញផ្សាយ ពី P.M.C.TV
លទ្ធផលកិច្ចប្រជុំ GBC៖ ក្រៅពីឯកភាពលើបទឈប់បាញ់ កម្ពុជា-ថៃ ឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំ និងសេចក្តីថ្លែងការណ៍រួម កម្ពុជា ថៃបានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត ដែលនេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧សីហានេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ។ បើតាមក្រសួងការពារជាតិ កិច្ចប្រជុំដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ក្រោមការតាមដានពីភាគីម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិននេះ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួមផងដែរ។ #៣នាទីពីសង្គមនិងនយោបាយ #Cambodiawantpeace
#truthwithcambodia

Leave a Reply

Your email address will not be published. Required fields are marked *