អ្នកកាសែតជើងចាស់ថៃ រិះគន់រដ្ឋាភិបាលថៃថា អសមត្ថភាព ក្នុងការគ្រប់គ្រងមេទ័ពភូមិភាគ២ ថៃ៖

ចេញផ្សាយ ពី P.M.C.TV
BREAKING NEWS៖ អ្នកកាសែតជើងចាស់ថៃ រិះគន់រដ្ឋាភិបាលថៃថា អសមត្ថភាព ក្នុងការគ្រប់គ្រងមេទ័ពភូមិភាគ២ ថៃ៖ អ្នកកាសែតជើងចាស់ថៃ បានរិះគន់ចំៗទៅកាន់រាជរដ្ឋាភិបាលថៃ ដែលអសមត្ថភាពក្នុងការគ្រប់គ្រងមេទ័ពភូមិភាគ២ ហើយថែមទាំងចំអក ថាគួរតែបន្ថែមតួនាទីដល់ លោក ផាតក្លាង ទៀតរួមមានតួនាទីជា នាយករដ្ឋមន្ត្រីស្តីទី អ្នកនាំពាក្យរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងការបរទេស និង អ្នកនាំពាក្យក្រសួងការបរទេសថៃ។ នៅក្នុងសំណេរតាមរយៈគេហទំព័រផ្ទាល់របស់លោក Pravit Rojanaphruk ដែលជាអតីតអ្នកកាសែត KHAOSOD ជើងចាស់បានរៀបរាប់រិះគន់មិនសំចៃមាត់ថាដំណាក់កាលនេះ ថៃគួរតែដាក់ឈ្មោះមេបញ្ជាការភូមិភាគទី ២ គឺឧត្តមសេនីយ៍ទោ ប៊ុនស៊ីង ផាតក្លាង ជាអ្នកមានអំណាចទាំងអស់ដែលកាន់មុខតំណែងបន្ថែមទៀតដូចជា នាយករដ្ឋមន្ត្រីស្តីទី, អ្នកនាំពាក្យរដ្ឋាភិបាល, រដ្ឋមន្ត្រីការបរទេស អ្នកនាំពាក្យក្រសួងការបរទេស, និងច្រើនព្រោះរដ្ឋាភិបាលបច្ចុប្បន្ននេះស្ងាត់មាត់ឈឹង? តាមលោក Pravit Rojanaphruk ថ្ងៃនេះ យើងត្រូវសួរខ្លួនឯងថា តើការមានក្រសួងការបរទេស និងរដ្ឋាភិបាលស៊ីវិលដើម្បីអ្វី? ថៃបានព្យាយាមប្រាប់សហគមន៍អន្តរជាតិថាប្រទេសថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នា ប៉ុន្តែភ្លាមៗនោះកាលពីល្ងាចម្សិលមិញ មេបញ្ជាការនៃតំបន់កងទ័ពទី ២ គឺឧត្តមសេនីយ៍ទោ ប៊ុនស៊ីង ផាតក្លាង បានប្រកាសថាលោកនឹងទាមទារយកប្រាសាទតាក្របីមកវិញ។ យោងតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលថៃ និងកម្ពុជាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ចំណុចទី២ ចែងថា ភាគីទាំងសងខាង «យល់ព្រមរក្សាការដាក់ពង្រាយកងទ័ពដោយមិនមានបន្ថែម រឺធ្វើចលនាទៀត» ។ ចំណុចទី៤ ចែងថា “ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុ ដែលអាចធ្វើឲ្យមានភាពតានតឹង។ ប៉ុន្មានម៉ោងក្រោយមក ការលើកឡើងរបស់លោក ផាតក្លាង ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្កោលទោសថៃ នៅពាក់កណ្តាលយប់ថ្ងៃអាទិត្យ ដោយនិយាយថា សេចក្តីប្រកាសរបស់លោក ផាតក្លាង “គឺជាភស្តុតាងដែលមិនអាចប្រកែកបាននៃការញុះញង់ និងការប៉ុនប៉ងដោយចេតនា និងគិតទុកជាមុន ដើម្បីដណ្តើមយកទឹកដីកម្ពុជា”។ ជាង ១២ ម៉ោងក្រោយមក (ម៉ោង ៩.៣០ ព្រឹក ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥) អ្នកនាំពាក្យរដ្ឋាភិបាលថៃ នាយករដ្ឋមន្ត្រីស្តីទី គណបក្សភឿថៃដែលកំពុងកាន់អំណាច រដ្ឋមន្ត្រីការបរទេសថៃ និងអ្នកនាំពាក្យក្រសួងការបរទេសថៃ ទាំងអស់ស្ងាត់ដូចខ្មោច? បើដូច្នោះមែន គ្រាន់តែប្រគល់តំណែងនាយករដ្ឋមន្ត្រីស្តីទី អ្នកនាំពាក្យរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងអ្នកនាំពាក្យក្រសួងការបរទេសថៃ ជូនលោកឧត្តមសេនីយ៍ឯក ផាតក្លាង ទៅដូច្នេះសហគមន៍អន្តរជាតិនឹងមិនមានការភ័ន្តច្រឡំទៀតទេថាអ្នកណាជាអ្នកទទួលខុសត្រូវចេញមុខដោះស្រាយរឿងក្នុងប្រទេសថៃ៕ ព្រហ្មមានជ័យដកស្រង់ពី រក្សាសិទ្ធិអត្ថបទដោយ៖ ស៊ីស៊ីថាមស៍

Leave a Reply

Your email address will not be published. Required fields are marked *