ចេញផ្សាយ ពី P M C TV
(ក្រសួងមហាផ្ទៃ) ទទួលអំណោយពីក្រុមហ៊ុន Skyline Charter & Service Co., Ltd ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីក្រុមហ៊ុន Skyline Charter & Service Co., Ltd សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ អំណោយរបស់ក្រុមហ៊ុន Skyline Charter & Service Co., Ltd ដែលបានឧបត្ថម្ភក្រសួងមហាផ្ទៃ រួមមាន៖ ថវិកា ចំនួន ៦០លានរៀល អង្ករ ចំនួន ៥តោន ទឹកបរិសុទ្ធ ចំនួន ២០០កេស ទឹកក្រូចចម្រុះ ចំនួន ២០០កេស ទឹកស៊ីអ៉ីវ ចំនួន ២០០យួរ ទឹកត្រី ចំនួន ២០០យួរ និងមី ចំនួន ២០០កេស។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន Skyline Charter & Service Co., Ltd ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

