ចេញផ្សាយ ពី P M C TV
ទទួលអំណោយពីលោក ជា ច័ន្ទដេត និងលោកស្រី ឆ ព័ណ្ណរង្សី នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីលោក ជា ច័ន្ទដេត និងលោកស្រី ឆ ព័ណ្ណរង្សី សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ អំណោយរបស់លោក ជា ច័ន្ទដេត និងលោកស្រី ឆ ព័ណ្ណរង្សី ប្រគល់ជូនក្រសួងមហាផ្ទៃ រួមមាន៖ សេរ៉ូម NSS ចំនួន ២០កេស សេរ៉ូម D5% ចំនួន ២០កេស Betadine ចំណុះ ៥លីត្រ ចំនួន ១០ធុង បង់រុំ ចំនួន ១០០ដុំ កំប្រេះ ចំនួន ១០ដុំ អាល់កុល ចំនួន ៤កាន ម៉ាស ចំនួន ៥កេស ស្រោមដៃ ចំនួន ៥កេស និងទឹកបរិសុទ្ធ ចំនួន ១០០កេស។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរដល់លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

