កិច្ចប្រជុំដេញថ្លៃមូលនិធិឃុំសង្កាត់នៅខេត្តកំពង់ធំ​ ស្រុកស្ទោង ឃុំសំព្រោជ

ចេញផ្សាយ ពី P M C TV
កិច្ចប្រជុំដេញថ្លៃមូលនិធិឃុំសង្កាត់នៅខេត្តកំពង់ធំ​ ស្រុកស្ទោង ឃុំសំព្រោជ ។ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៥នៅសាលាឃុំសំព្រោជបានរៀបចំប្រកាសដេញថ្លៃមាន១គម្រោង សាងសង់ផ្លូវក្រួសក្រហមប្រវែង១.៦០០គីឡូម៉ែត្រ ទទឹង៦ម កម្រាស់ក្រួសក្រហម០.១៥ម ចាក់ដីសកម្ពស់ ០.៧៥ម សាងសង់លូភ្លោះកាត់ផ្លូវអង្កត់ផ្ចិត១០០០មម ប្រវែង៧ម ចំនួន១កន្លែង និងសាងសង់លូទោលអង្កត់ផ្ចិត៨០០មម ប្រវែង៧ម ចំនួន១កន្លែង និងស្លាកសញ្ញាគម្រោង ១១កន្លែងការថែទាំរយ:ពេល០៦ខែ។ តំលៃ​ប៉ាន់​ស្មាន ១៦៩,៩០០,៦២៥ ៛០០ (មួយរយហុកសិបប្រាំបួនលាន ប្រាំបួនរយពាន់ ប្រាំមួយរយម្ភៃប្រាំ រៀលគត់) ។ ពេលវេលាទទួលសំណើរដេញថ្លៃម៉ោង០៩.១០នាទីដល់ម៉ោង០៩.១៥នាទីបើកសំណើរ និងប្រកាសសំណើរ – ពិធីនៃកិច្ចដំណើរការនៃអង្គប្រជុំប្រកួតប្រជែងនិងទទួលសំណើដេញថ្លៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ 1លោក សាល គឹមឡម អភិបាលស្រុក 2 លោកអ៊ុំ ឧទុម្ពរ ជានាយកទីចាត់ការផែនការនិងវិនិយោគរដ្ឋបាលខេត្ត 3.លោកពាញ ពូល មេឃុំសំព្រោជ ជាប្រធានគណៈកម្មការលទ្ធកម្មឃុំ 4 លោកវ័រ សត្យា ជាមន្ត្រីគាំទ្របច្ចេកទេសទីចាត់ការផែនការនិងវិនិយោគខេត្ត 5 លោកឱ សុភាព ជាមន្ត្រីគាំទ្រមូលដ្ឋាន 6 សមាជិកសមាជិការក្រុមប្រឹក្សា ស្មៀន ជំនួយការស្មៀនឃុំនិងអ្នកទទួលការគ្រប់បណ្ដាខេត្ត  និងប្រជាពលរដ្ឋនៅក្នុងឃុំជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។ – ក្រោយពីប្រធានគណៈកម្មការលទ្ធកម្មបានបើកសំណើ ពិនិត្យនិងវាយតំលៃ ជាលទ្ធផលទទួលបានជោគជ័យក្នុងតំលៃទាបជាងគេអ្នកដេញថ្លៃឈ្នះបានទៅលើឈ្មោះ សង ណាគី ក្រុមហ៊ុនឈ្មោះ សង ណាគី ជាប្រធានទទួលបានក្នុងតំលៃទាបសរុប ១៥.៦៣០០,០០០រៀលគត់ នៃតម្លៃប៉ាន់ស្មានសរុប ១៦៩,៩០០,៦២៥ រៀល បើគណនាជាភាគរយធ្លាក់ចុះរហូតដល់ ៩៩.០៨% ។ នីតិវិធីនៃការគ្រប់គ្រងកិច្ចលទ្ធកម្មថ្នាក់ក្រោមជាតិ តាមបែបប្រជាធិបតេយ្យនៃសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ គ.ជ.អ.ប ជំពូកទី៣ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧ – ពិធីនេះបានដំណើរការប្រកួតប្រជែងនិងបើកសំណើដេញថ្លៃ ប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌ មិនមានការបង្ខិតបង្ខំឬ ឃុបឃិតពីស្ថាប័ណ្ណមន្ត្រីឬអ្នកទទួលការណានោះឡើយ ។ បើតាមការវិភាគពីអ្នកទទួលការគណនាពិនិត្យទៅនិងតំលៃដែលអ្នកដេញថ្លៃទទួលបានខាងលើ តើក្រុមហ៊ុននេះនឹងអនុវត្តបែបណានោះយើងរង់ចាំនៅពេលក្រុមហ៊ុនចុះកិច្ចសន្យាអនុវត្តគម្រោង។ តើប្រាក់នៅសល់ ១៥៤,២៧០.៦២៥ រៀលទៀតនោះ តើលោកមេឃុំនិងមាននីតិវិធីបន្តគម្រោងជូនក្រមហ៊ុនឬប្រកាសដេញម្ដងទៀត? បើតាមប្រសាសលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះមូលដ្ឋានបានមានប្រសាសន៍ថា ? – គម្រោងមូលនិធិឃុំសង្កាត់គឺជាយុទ្ធសាស្ត្រស្នួល សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ បើ យើងចេះគៀងគរបន្ថែមកាន់តែប្រសើរ តែបើ អ្នកកាន់គម្រោងមិនស្មោះត្រង់! ឃុំសង្កាត់ក៏មិន រីកចម្រើនដែរ ។ អ្នកសារព័ត៌មានបានចុះយកព័ត៌មានក្នុងពេលដេញថ្លៃនៅក្នុងបរិវេណឃុំសំព្រោជ នោះបានឮប្រជាពលរដ្ឋខ្សឹបខ្សៀវគ្នាថា កន្លងក្រុមហ៊ុនធ្វើផ្លូវមុនៗធ្វើផ្លូវមិនជាប់ទេ គាត់បន្តទៀតថាចាំមើលក្រុមហ៊ុន សង ណាគី មួយនេះធ្វើផ្លូវជាប់ទេ។ សូមឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជួយក្រឡេកមើលក្រុមហ៊ុនដែលដេញថ្លៃឈ្នះក្នុងឃុំ សង្កាត់ ក្នុងខេត្ត លោកអភិបាលផងទាន ជាពិសេសមន្ត្រីថ្នាក់ជាតិសូមលោកប្រមើលមើលផងទាន។ បើបងប្រជាពលរដ្ឋនៅសហគមន៍មានការរិះគន់ក្នុងការសាងសង់ផ្លូវមួយខ្សែនេះយ៉ាងណាសារព័ត៌មានយើងខ្ញុំផ្សាយដូចពលរដ្ឋលើកឡើង។ លេខទូរសព្ទស្នាក់ការការផ្សាយ០១២៥៤៣២០៣

Leave a Reply

Your email address will not be published. Required fields are marked *