ចេញផ្សាយ ពី P M C TV
លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បញ្ជាការដ្ឋានរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមបវាទអញ្ជើញចូលរួមកាន់បិណ្ឌទី៥ នៅវត្តចមសុទ្ធា(ស្វាយចាស់)។ នៅថ្ងៃសុក្រ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការដ្ឋានរងអំណាងលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ត ចមសុទ្ធាវាស(ស្វាយចាស់) ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ វីរកងទ័ពនាយហ៊ាន ពាក់លី ដើម្បីបុព្វហេតុជាតិទៅថ្មីៗនេះ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តានផងដែរ។ រូបភាពនិងអត្ថបទ ដោយលោកលី រត័្នធា

